← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · កម្ពុជាថ្មី Kampuchea Thmey

ពី​វេទិកា Frano Tech៖ ពាក់​កណ្តាលឆ្នាំ​ ២០២៧ កម្ពុជា​គ្រោង​ដាក់ឱ្យដំណើរការខ្សែកាប​អុបទិកក្រោមបាតសមុទ្រថ្មី​ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

نشره កម្ពុជាថ្មី Kampuchea Thmey · كمبوديا منذ 20 د
ពី​វេទិកា Frano Tech៖ ពាក់​កណ្តាលឆ្នាំ​ ២០២៧ កម្ពុជា​គ្រោង​ដាក់ឱ្យដំណើរការខ្សែកាប​អុបទិកក្រោមបាតសមុទ្រថ្មី​ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល
កម្ពុជាថ្មី Kampuchea Thmey

ملخص مفصل

កម្ពុជាគ្រោងដាក់ឱ្យដំណើរការខ្សែកាបអុបទិកក្រោមបាតសមុទ្រល្បឿនលឿនថ្មី The post ពី​វេទិកា Frano Tech៖ ពាក់​កណ្តាលឆ្នាំ​ ២០២៧…

កម្ពុជាគ្រោងដាក់ឱ្យដំណើរការខ្សែកាបអុបទិកក្រោមបាតសមុទ្រល្បឿនលឿនថ្មី នៅពាក់កណ្តាល​ឆ្នាំ២០២៧ ដើម្បីពង្រឹងការតភ្ជាប់អ៊ីនធឺណិតអន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យឌីជីថលឱ្យកាន់តែរីកចម្រើន។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ពីគម្រោងនេះ ក្នុង​សុន្ទរកថា​នៅក្នុងព្រឹត្តិការណ៍ FrancoTech 2026 ក្រោមប្រធានបទស្តីពីរដ្ឋាភិបាលឌីជីថល ដោយ​ចាត់​ទុកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាកត្តាសំខាន់​សម្រាប់គាំទ្រ​ដល់បរិវត្តកម្ម​ឌីជីថល​របស់​កម្ពុជា។

លោករដ្ឋមន្ត្រីបានលើកឡើងថា FrancoTech 2026 គឺជាវេទិកាដ៏សំខាន់​សម្រាប់ការផ្លាស់ប្តូរ​បទពិសោធន៍ បង្ហាញសមិទ្ធផល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ាន អឺរ៉ុប និង​អាហ្វ្រិក។

ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ លោកបានឱ្យដឹងថា បច្ចុប្បន្នបណ្តាញសេវា 4G នៅកម្ពុជាមានវិសាលភាពគ្របដណ្តប់ប្រមាណ ៩៥% នៃប្រជាជនសរុប ខណៈសេវា 5G ដែល​បានដាក់ឱ្យដំណើរការ​កាលពីខែមករា ឆ្នាំ២០២៦ មានការគ្របដណ្តប់ដល់ ៣៤,៥% រួចហើយ។

ទន្ទឹម​នឹង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជា​ក៏កំពុងយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍមូលធន​មនុស្ស​ឌីជីថល តាម​រយៈការផ្តល់​អាហារូបករណ៍ ប្រាក់​កម្ចីនិស្សិត​គ្មានការប្រាក់ ការបង្កើតថ្នាក់រៀន​ឌីជីថល មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការធ្វើទំនើបកម្មកម្មវិធី​សិក្សានៅតាម​សាកល​វិទ្យាល័យ​។

ជាមួយគ្នានេះ ផែនទីបង្ហាញផ្លូវជំនាញឌីជីថលរបស់កម្ពុជា មានគោលដៅ​បណ្តុះបណ្តាល​អ្នកជំនាញឌីជីថលយ៉ាង​តិច ១០០.០០០នាក់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ព្រមទាំងជំរុញ​ការបំពាក់ជំនាញ​ឌីជីថលដល់មន្ត្រីរាជការ គ្រូបង្រៀន សហគ្រិន និងប្រជាពលរដ្ឋទូទៅ។

ចំណែកឯការធ្វើទំនើបកម្មសេវាសាធារណៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានក្លាយជា​សមិទ្ធផលឌីជីថល​ដ៏លេចធ្លោរបស់កម្ពុជា ដោយទទួលបានពាន​រង្វាន់សេវាសាធារណៈ​របស់អង្គការ​សហប្រជាជាតិ (UN Public Service Award) ឆ្នាំ២០២៦។

គិតត្រឹមខែតុលា ឆ្នាំ២០២៦ ថ្នាលនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័នសាធារណៈ​ចំនួន ៣៨ និងគ្រឹះស្ថានអប់រំចំនួន ៧៧ ដោយបានផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២លានឯកសារ។

លើសពីនេះ ប្រទេសទីម័រខាងកើតបានយកថ្នាលនេះ​ទៅប្រើប្រាស់សម្រាប់ប្រព័ន្ធបណ្ណបើកបរ ខណៈ​ប្រទេសហ្វីលីពីនបានយកស្ថាបត្យកម្ម​ទៅអភិវឌ្ឍប្រព័ន្ធអត្តសញ្ញាណប័ណ្ណឌីជីថលជាតិ។

مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على កម្ពុជាថ្មី Kampuchea Thmey سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)

يستحق القراءة أيضًا

มติชน Matichon

จีโน่ ลุ้นพามอเตอร์ ซิตี้ คว้าชัย 2 แมตช์ติด ดวลบอสตันในศึกกอล์ฟทีมหญิง WTGL

THE STANDARD

สิ้นยุคโฆษณาแบบเดิม ยักษ์ใหญ่สินค้าอุปโภคบริโภคทุ่มงบระดม“อินฟลูเอนเซอร์” กู้ส่วนแบ่งตลาด มัดใจชาว Gen Z

ข่าวสด Khaosod

“จีโน่” ลุ้นพามอเตอร์ ซิตี้ คว้าชัยสองแมตช์ติด ดวลบอสตันในศึก WTGL

ไทยโพสต์ Thai Post

SX2026 เปิดไอเดียใช้ ‘ไม้ไผ่’ สร้างที่พักพิงฉุกเฉิน รับมือภัยพิบัติ ชูวัสดุธรรมชาติต้นทุนต่ำ แข็งแรง สร้างเร็ว พร้อมใช้ AI ต่อยอดการออกแบบเพื่อชุมชน

The Momentum

รินรสตะเครียะ ภูมิปัญญาการกลั่นเหล้า ของชาวคาบสมุทรสทิงพระ

DAP News

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹងនាំអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន​ជូន​ដល់​ អតីត​​​យោធិនចូលសោធននិវត្តន៍