← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · កម្ពុជាថ្មី Kampuchea Thmey

វៀតណាម លើកកម្ពស់​សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍​ហ្វ្រង់កូហ្វូនី ដើម្បី​សន្តិភាព និងការអភិវឌ្ឍ​

نشره កម្ពុជាថ្មី Kampuchea Thmey · كمبوديا منذ 21 د
លោក តូ ឡាំ អគ្គ​លេខាធិការ និងជាប្រធានរដ្ឋវៀត​ណាម​។ រូបភាព៖ VOV
លោក តូ ឡាំ អគ្គ​លេខាធិការ និងជាប្រធានរដ្ឋវៀត​ណាម​។ រូបភាព៖ VOV · កម្ពុជាថ្មី Kampuchea Thmey

ملخص مفصل

ការ​ចូល​រួមរបស់​ថ្នាក់​ដឹកនាំ​កំពូលវៀត​ណាម បញ្ជាក់ឱ្យ​ឃើញ​ពីការប្តេ​ជ្ញាចិត្តដ៏យូរអង្វែង​របស់វៀតណាម​ ចំពោះសហគមន៍​និយាយ​ភាសាបារាំង​ និង​កិច្ចខិតខំប្រឹងប្រែង​របស់ខ្លួន The post…

ការ​ចូល​រួមរបស់​ថ្នាក់​ដឹកនាំ​កំពូលវៀត​ណាម បញ្ជាក់ឱ្យ​ឃើញ​ពីការប្តេ​ជ្ញាចិត្តដ៏យូរអង្វែង​របស់វៀតណាម​ ចំពោះសហគមន៍​និយាយ​ភាសាបារាំង​ និង​កិច្ចខិតខំប្រឹងប្រែង​របស់ខ្លួនក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិ​ការអន្តរជាតិ ដែល​នាំមកនូវផលប្រយោជន៍​ជាក់ស្តែងជូន​ប្រជាជន។

យោង​តាម​សារព័ត៌មានវៀត​ណាម VOV ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ក្នុង​កិច្ចប្រជុំកំពូល​ ក្រោមមូល​បទ «វិនិយោគ​លើសន្តិភាព​ឡើង​វិញ​ ដើម្បី​វិបុលភាពរួម ​និងស្ថិរភាពយូរ​អង្វែង» ​បាន​ប្រមូលផ្តុំតំណាង​មកពី​រដ្ឋ ​រដ្ឋាភិបាល​សមាជិក និងសមាជិកសហការី​ចំនួន ៩០ រួមទាំង​អ្នកសង្កេតការណ៍មកពីអង្គការអន្តរជាតិ​នៃប្រទេសនិយាយភាសាបារាំង​។ ព្រឹត្តិការណ៍នេះ​ផ្តល់​ឱកាសដល់​សមាជិកនានា​ក្នុងការធ្វើឱ្យ​ការងាររបស់អង្គការ​នេះ​មានភាព​រស់រវើកឡើងវិញ កំណត់​អាទិភាពនៃកិច្ចសហ​ប្រតិបត្តិការ និងពង្រឹង​ទំនាក់ទំនង​រវាងតំបន់​ផ្សេងៗគ្នា។

អង្គការអន្តរជាតិ​នៃប្រទេសនិយាយ​ភាសាបារាំង ត្រូវបានបង្កើតឡើង​ឆ្នាំ១៩៧០ ហើយបាន​រៀបចំកិច្ចប្រជុំកំពូលលើកដំបូង​របស់ខ្លួន​ នៅឆ្នាំ១៩៨៦​ ។ សម្រាប់​ប្រទេសកម្ពុជា គឺជាលើកដំបូង​ហើយ ដែល​បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​នេះ។ ​

អ្នកនាំពាក្យ​ព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ លើក​ឡើង​ថា​៖ «​ការធ្វើ​ជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី គឺមានសារៈសំខាន់ និងជា​ព្រឹត្តិ​ការណ៍ប្រវត្តិសាស្ត្រ​ដ៏គួរឱ្យមោទន​ភាពមួយ​ សម្រាប់កម្ពុជា​។ វាគឺជាឱកាសមួយ​សម្រាប់យើង ក្នុង​ការបង្ហាញដល់មិត្តភក្តិអន្តរ​ជាតិនូវរូបភាព​នៃប្រទេសកម្ពុជាដែល​មានសន្តិភាព និងកំពុងអភិវឌ្ឍ​​។ ប្រទេសមួយដែល​ធ្លាប់រង​ទុក្ខយ៉ាងខ្លាំង​ពីសង្គ្រាម និងជម្លោះ ហើយ​ត្រូវពឹងផ្អែកលើការ​គាំទ្រពីសហគមន៍អន្តរជាតិ​ ដើម្បីដោះស្រាយបញ្ហា​ប្រឈមក្នុង​ស្រុក»។

ក្នុងកិច្ចប្រជុំ​កំពូលនេះ វៀតណាម​សង្ឃឹមថា​ នឹងពង្រឹងការសន្ទនា និង​សាមគ្គីភាពក្នុង​ចំណោម​សមាជិក ខណៈក៏​ពង្រីកភាព​ជាដៃគូ។

លោក តូ ឡាំ អគ្គ​លេខាធិការ និងជាប្រធានរដ្ឋ ត្រូវបាន​គេរំពឹងថា​ នឹង​ចូលរួម​ក្នុងវគ្គ​កិច្ច​ប្រជុំ​កំពូល បង្ហាញពី​ទស្សនៈរបស់វៀតណាមលើ​បញ្ហាធំៗដែល​សហគមន៍ហ្វ្រង់កូហ្វូនី​ កំពុងប្រឈម​ និងថ្លែង​សុន្ទរកថា​ក្នុងពិធី​បើក FrancoTech ជាគំនិត​ផ្តួចផ្តើមមួយ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុងវិ​ស័យធុរកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​។

ឯក​អគ្គរដ្ឋ​ទូតវៀតណាម​ប្រចាំកម្ពុជា លោក Nguyen Minh Vu បាន​លើក​ឡើង​​៖…

ជំនួប​រវាងថ្នាក់…

مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على កម្ពុជាថ្មី Kampuchea Thmey سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)