← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · DAP News

សម្តេចធិបតី ៖ កម្លាំងយោធាអាចបង្ខំឱ្យស្ថានភាព​ ស្ងប់ស្ងាត់បានមួយគ្រា, ប៉ុន្តែមិនអាចកសាងសន្តិភាពឡើយ

نشره DAP News · كمبوديا منذ 22 د
សម្តេចធិបតី ៖ កម្លាំងយោធាអាចបង្ខំឱ្យស្ថានភាព​ ស្ងប់ស្ងាត់បានមួយគ្រា, ប៉ុន្តែមិនអាចកសាងសន្តិភាពឡើយ
DAP News

ملخص مفصل

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្លាំងយោធាអាចបង្ខំឱ្យស្ថានភាព ស្ងប់ស្ងាត់បានមួយគ្រា, ប៉ុន្តែកម្លាំងយោធា​ មិនអាចកសាងសន្តិភាពបាននោះឡើយ ។…

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្លាំងយោធាអាចបង្ខំឱ្យស្ថានភាព ស្ងប់ស្ងាត់បានមួយគ្រា, ប៉ុន្តែកម្លាំងយោធា​ មិនអាចកសាងសន្តិភាពបាននោះឡើយ ។

ការថ្លែងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ។

ក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងថា សន្តិភាព នាំមកនូវការផ្លាស់ប្តូរជីវភាព តាមរយៈការងារ និងប្រាក់ចំណូល។ សន្តិភាព ក៏នាំមកដែរ នូវសាលារៀនសម្រាប់កូនចៅរបស់យើង។ សន្តិភាព​ ជួយឱ្យយើង​អាចកសាងប្រទេសឡើងវិញ និងឈានទៅរក ភាពលូតលាស់​កាន់តែប្រសើរ ហើយវិបុលភាពពិតប្រាកដ ជាការចែករំលែក នូវផ្លែផ្កានៃកំណើនជាមួយគ្នា ។ សន្តិភាព ក៏ចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង រវាងសហគ្រាស នៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងសហគ្រាសនៃតំបន់អាស៊ាន ទាំងនេះនឹងនាំមកនូវវិបុលភាពរួម សម្រាប់យើងទាំងអស់គ្នា។

ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ជំនឿចិត្តដ៏មុតមាំ ដែលគ្មានសកម្មភាពជាក់ស្តែង គឺគ្រាន់តែជាពាក្យសម្ដីមួយឃ្លា ដែលបានតែនិយាយប៉ុណ្ណោះ។ ការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព គឺជាអ្វីដែល ភ្នំពេញស្នើទៅកាន់មហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្របានបង្រៀនយើង នូវមេរៀនដ៏មានតម្លៃមួយ គឺនៅពេលដែលកម្លាំងយោធា មានឥទ្ធិពលលើសលុប, នោះយើងត្រូវតែជ្រើសរើសយកផ្លូវច្បាប់, ហើយនៅពេលដែលការមិនទុកចិត្តគ្នា កាន់តែកើនឡើង, យើងត្រូវតែជ្រើសរើសយកកិច្ចសន្ទនា។ នេះមិនមែនជាភាពឆោតល្ងង់នោះទេ ទោះបីកម្លាំងយោធាអាចបង្ខំ ឱ្យស្ថានភាពស្ងប់ស្ងាត់បានមួយគ្រា, ប៉ុន្តែកម្លាំងយោធា​ មិនអាចកសាងសន្តិភាពបាននោះឡើយ។

បន្ថែមលើនេះ សម្តេចធិបតី ជឿជាក់ថា មនុស្សគ្រប់គ្នាទទួលបានសន្តិភាព ជាមរតកដែលកសាងដោយមនុស្សជំនាន់មុន ប៉ុន្តែយើងមិនត្រូវចាត់ទុកថា សន្តិភាពជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។ ដូច្នេះជាការទទួលខុសត្រូវរួមរបស់យើង ដោយត្រូវខិតខំធ្វើយ៉ាងណា ដើម្បីឱ្យកូនចៅជំនាន់ក្រោយរបស់យើង មានសន្តិភាព ហើយពួកគេមិនចាំបាច់ ត្រូវតស៊ូដណ្តើមយក សន្តិភាពមកវិញជាថ្មីម្តងទៀត៕

مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على DAP News سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)