អតីតពលករ និង ពលរដ្ឋមានជំនាញស្រាប់ ជាង ១,៣ ម៉ឺននាក់ ដាក់ពាក្យធ្វើតេស្ត RPL ឥតគិតថ្លៃ

ملخص مفصل
អតីតពលករ និង ពលរដ្ឋមានជំនាញស្រាប់ ជាង ១,៣ ម៉ឺននាក់... The post អតីតពលករ និង ពលរដ្ឋមានជំនាញស្រាប់ ជាង ១,៣ ម៉ឺននាក់ ដាក់ពាក្យធ្វើតេស្ត RPL ឥតគិតថ្លៃ appeared first on Kampuchea…
យ៉ាងហោចណាស់មានអតីតពលករ និង ប្រជាពលរដ្ឋដែលមានជំនាញស្រាប់ សរុបចំនួន ១៣ ២៧៨ នាក់ បានចូលរួមដាក់ពាក្យធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ នេះបើគិតចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦។
គួរជម្រាបថា ក្នុងគោលដៅលើកកម្ពស់តម្លៃជំនាញវិជ្ជាជីវៈ ពង្រីកឱកាសការងារ និង ប្រាក់ចំណូលខ្ពស់ជូនប្រជាពលរដ្ឋដែលមានជំនាញស្រាប់ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអនុវត្តជាប់ជាប្រចាំនូវការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃជូនដល់ពលរដ្ឋ យុវជនមានជំនាញវិជ្ជាជីវៈស្រាប់ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានប្រគល់វិញ្ញាបនបត្រគុណវុឌ្ឍិជំនាញជូនបេក្ខជនធ្វើតេស្តជាប់ ដើម្បីប្រែក្លាយបទពិសោធការងារ និង ចំណេះជំនាញពីការអនុវត្តជាក់ស្តែង ទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ អាចយកទៅប្រើប្រាស់ក្នុងការទទួលបានឱកាសការងារល្អ និង ប្រាក់ចំណូលខ្ពស់ជាងមុន។
ជាក់ស្ដែង គិតចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ មានអ្នកចូលរួមដាក់ពាក្យធ្វើតេស្ត RPL ដោយឥតគិតថ្លៃ សរុបចំនួន ១៣ ២៧៨ នាក់ ក្នុងនោះ រួមមាន ៖⁃ អតីតពលករត្រឡប់ពីថៃចំនួន ១២ ០៨១ នាក់ ៖ ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១១ ៣៣៧ នាក់ និង លិខិតបញ្ជាក់ក្រេឌីតចំនួន ៧៤៤ នាក់។⁃ សាធារណជនទូទៅចំនួន ១ ១៩៧ នាក់ ៖ ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១ ០៨១ នាក់ និង លិខិតបញ្ជាក់ក្រេឌីតចំនួន ១១៦ នាក់។
អ្នកចូលរួមដាក់ពាក្យធ្វើតេស្ត RPL ខាងលើនេះ អនុវត្តលើជំនាញជាច្រើន ដូចជា ៖ ១.ការងារកំបោរ , ២.ការងារការ៉ូ , ៣.ការងារដំឡើងពុម្ភ , ៤.ការដំឡើងបណ្ដាញបំពង់ទឹក , ៥.ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ , ៦.ការងាររន្ទា , ៧. ការដំទ្បើងសរសៃដែក , ៨.ការផ្សាអគ្គិសនី , ៩.ការងារលាបថ្នាំអគារ , ១០.ការងារត្រេសសេជីករណ្ដៅគ្រឹះ , ១១.ការងារបេតុង , ១២.ការលាយបាយអ និង បេតុង , ១៣.ការងារដំបូង , ១៤.ការងារឆុង និង រចនាកាហ្វេ , ១៥.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ។
គ្រឹះស្ថាន TVET ទទួលធ្វើតេស្ត RPL មាននៅទូទាំងប្រទេស ក្នុងនោះ រួមមាន ៖ ១.វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) , ២.វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) , ៣.វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) , ៤.វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) , ៥.វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) , ៦.វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSVR)…
ដើម្បីឱ្យយុទ្ធនាការធ្វើតេស្ត RPL…
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)



