← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · Sabay News

Miss Universe Laos 2026 ត្រូវបានបញ្ជាឱ្យផ្អាកសកម្មភាព ...

نشره Sabay News · كمبوديا منذ 8 ي
Miss Universe Laos 2026 ត្រូវបានបញ្ជាឱ្យផ្អាកសកម្មភាព ...
Sabay News

ملخص مفصل

ក្រុមហ៊ុន Miss Grand International Public Company Limited (MGI) បានទាមទារឱ្យអ្នករៀបចំកម្មវិធី Miss Universe Laos 2026 ...

Miss Universe Laos 2026 ត្រូវបានបញ្ជាឱ្យផ្អាកសកម្មភាព ដោយសារជម្លោះសិទ្ធិប្រើប្រាស់ម៉ាកយីហោ

វៀងចន្ទន៍៖ ក្រុមហ៊ុន Miss Grand International Public Company Limited (MGI) បានទាមទារឱ្យអ្នករៀបចំកម្មវិធី Miss Universe Laos 2026 ផ្អាកសកម្មភាពទាំងអស់ជាបន្ទាន់ ដោយអះអាងថា កម្មវិធីនេះមិនមានការអនុញ្ញាតត្រឹមត្រូវក្នុងការប្រើប្រាស់ម៉ាក Miss Universe និងរៀបចំការប្រកួតឡើយ។

ក្នុងសេចក្តីថ្លែងការណ៍រួមជាមួយក្រុមហ៊ុន Miss Universe Eastern Pte. Ltd. MGI បានបញ្ជាក់ថា ខ្លួនមិនបានអនុញ្ញាតឱ្យរៀបចំការប្រកួត Miss Universe Laos 2026 ឬប្រើប្រាស់ស្លាកសញ្ញា «MISS UNIVERSE®» និង «MISS UNIVERSE LAOS℠» នោះទេ។ អ្នករៀបចំក៏មិនមានសិទ្ធិទទួលពាក្យចូលរួមពីបេក្ខនារី ឬលក់សិទ្ធិឧបត្ថម្ភ ដោយគ្មានកិច្ចព្រមព្រៀងផ្តល់អាជ្ញាបណ្ណបន្តជាផ្លូវការពី MGI ដែរ។ នេះបើ​តាមការ​ចុះផ្សាយ​របស់​ The Laotian Times ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦​។

MGI បាននិយាយថា ខ្លួនបានព្យាយាមទាក់ទងអ្នករៀបចំកម្មវិធី ប៉ុន្តែមិនទទួលបានការឆ្លើយតប។ ក្រុមហ៊ុនក៏បានព្រមានថា ប្រសិនបើការប្រកួតត្រូវបានរៀបចំដោយគ្មានកិច្ចព្រមព្រៀងត្រឹមត្រូវ នោះអ្នកឈ្នះ គ្រងមកុដ និងលទ្ធផលនៃការប្រកួត នឹងមិនត្រូវបានទទួលស្គាល់ឡើយ។

ក្រុមហ៊ុនបានព្រមានបន្ថែមថា ខ្លួនអាចចាត់វិធានការផ្លូវច្បាប់ទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ចំពោះបុគ្គល ឬស្ថាប័នដែលបន្តគាំទ្រ​កម្មវិធីទាំងដឹងថាកម្មវិធីគ្មានការអនុញ្ញាត​។ MGI ក៏បានអំពាវនាវឱ្យបេក្ខនារី ក្រុមគ្រួសារ អ្នកឧបត្ថម្ភ ដៃគូអាជីវកម្ម និងសារព័ត៌មាន ប្រុងប្រយ័ត្នមុនពេលចុះកិច្ចសន្យា ឬបង់ប្រាក់ពាក់ព័ន្ធនឹងកម្មវិធីនេះ។

ជម្លោះនេះកើតឡើងក្នុងបរិបទនៃវិវាទកាន់តែធំអំពីសិទ្ធិគ្រប់គ្រង និងអាជ្ញាបណ្ណម៉ាក Miss Universe រវាង JKN Universe LLC និង Miss Universe Eastern។ កាលពីខែកញ្ញា JKN បានប្រកាសថា កិច្ចព្រមព្រៀងសិទ្ធិប្រកួតរបស់ប្រទេសឡាវ និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ផ្សេងទៀត មិនមានសុពលភាពតាមការទទួលស្គាល់របស់ខ្លួនទេ ដែលបង្កភាពមិនច្បាស់លាស់ចំពោះការចូលរួមប្រកួតអន្តរជាតិ។

អាសយដ្ឋាន អគារ​លេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ

Sabay Digital Corporation ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល និង​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ព័ត៌មាន​បន្ថែម

مطلع المقال، مقتطف من Sabay News. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على Sabay News سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (news.sabay.com.kh)

يستحق القراءة أيضًا