← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · DAP News

លោក ខូយ រីដា ដឹកនាំយុទ្ធនាការ សម្អាតបរិស្ថាន លើកំណាត់ផ្លូវ៥៣B ក្នុងស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុខភាពសាធារណៈ

نشره DAP News · كمبوديا منذ 26 د
លោក ខូយ រីដា ដឹកនាំយុទ្ធនាការ សម្អាតបរិស្ថាន លើកំណាត់ផ្លូវ៥៣B ក្នុងស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុខភាពសាធារណៈ
DAP News

ملخص مفصل

ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំយុទ្ធនាការចុះសម្អាតបរិស្ថាន និងអនាម័យសាធារណៈ នៅលើកំណាត់ផ្លូវលេខ ៥៣B ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់។

យុទ្ធនាការនេះ មានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស និងប្រជាពលរដ្ឋក្នុងតំបន់ ក្នុងគោលបំណងកែលម្អសោភ័ណភាពដងផ្លូវ សម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។

នាឱកាសនោះ លោក អភិបាលខេត្ត បានសម្តែង នូវការកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្ម និងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមថែរក្សាអនាម័យ បោះចោលសំរាមឱ្យបានត្រឹមត្រូវ និងរួមគ្នាកសាងបរិស្ថានស្អាត ដើមី្បបង្កើនសោភ័ណភាព ខេត្តពោធិ៍សាត់ ឱ្យកាន់តែស្រស់បំព្រងបន្ថែមទៀត ៕

مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على DAP News سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)