← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · CNC News

កម្ពុជាកំពុងរៀបចំគម្រោងថ្មីៗ ដើម្បីលក់ "ឥណទានកាបូន"

نشره CNC News · كمبوديا منذ 5 ي
កម្ពុជាកំពុងរៀបចំគម្រោងថ្មីៗ ដើម្បីលក់ "ឥណទានកាបូន"
CNC News

ملخص مفصل

យោងតាមរយៈរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ន ...

មណ្ឌលគិរី៖ ក្រសួងបរិស្ថានកំពុងខិតខំសម្របសម្រួល រៀបចំគម្រោង ឥណទានកាបូនថ្មីៗបន្ថែមទៀត ទាំងក្នុងវិស័យព្រៃឈើ និងមិនមែនព្រៃឈើ ដែលតម្រូវឱ្យប្រជាសហគមត្រូវនាំគ្នាការពារព្រៃឈើ និងនាំគ្នាដាំដើមឈើឱ្យបានច្រើនថែមទៀត។

យោងតាមរយៈរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ន គម្រោងរេដបូកក្នុងប្រទេសកម្ពុជាមានចំនួន ១៥ គម្រោង ក្នុងនោះ ១២គម្រោងកំពុងសិក្សា និង៣គម្រោងកំពុងដំណើរការ រួមមាន គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង នៅក្នុងខេត្តកោះកុង គម្រោងរេដបូកកែវសីមា ក្នុងខេត្តមណ្ឌលគីរី និងគម្រោងរេដបូកព្រៃឡង់ អនុវត្តតាមកម្មវិធី JCM ជាមួយក្រុមហ៊ុនមីតស៊ូ ប្រទេសជប៉ុន។ ក្នុងផ្ទៃដីទាំង ១៥គម្រោង អាចគ្របដណ្តប់លើផ្ទៃដីព្រៃ ៣,៧លានហិកតា នៃតំបន់ការពារធម្មជាតិដែលមានជាង ៧លានហិកតា។ គម្រោងទាំងអស់នេះគឺទាក់ទងនឹងវិស័យព្រៃឈើ។ កម្ពុជាកំពុងពិនិត្យលើគម្រោងឥណទានកាបូនក្នុងវិស័យថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្ម និងវិស័យសំណល់។

លោក ខ្វៃ អាទិត្យា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើដើម្បីកម្ពុជាបានទទួលមកវិញការលក់ឥណទានកាបូន។ ដូចនេះប្រជាសហគមត្រូវនាំគ្នាការពារព្រៃឈើ នាំគ្នាដាំដើមឈើឱ្យបានច្រើនថែមទៀត។ ការដាំព្រៃសហគមដែលរិចរិលឡើងវិញដើម្បីបង្កើនគម្របបៃតង កាលណាយើងមានរបស់ទាំអស់នេះជំហ៊ានដ៏សំខាន់ទី១ គឺ ជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយសហគមបានត្រឡប់មកវិញគឺចំណូល។ លើសពីនេះយើងក៏អាចលក់កាបូន ហើយកន្លងមកតាមរយៈក្រសួងបរិស្ថាន កម្ពុជាបានលក់កាបូនជាបន្តបន្ទាប់។ បច្ចុប្បន្នកម្ពុជាកំពុងពង្រីកបន្ថែមនៃការលក់កាបូនទៅកាន់តំបន់ផ្សេងៗទៀត។

ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោក ឃន សុភឿន ប្រធាន គម្រោងរេដបូក កែវសីមា របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា ដើម្បីការពារនិរន្តភាពព្រៃឈើ និងកម្ពុជាអាចលក់នូវកាបូនបាន អង្គការបានពង្រឹងលើបច្ចេកវិទ្យាល្បាតការពារព្រៃឈើមានចំនួនបីគឺការប្រើប្រាស់ SMART, Drone ,Arbor Ton។ ការប្រើប្រាស់កម្មវិធីឆ្លាតវៃទាំងបីនេះ គឺកំពុងជួយអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ឃន សុភឿន បានបញ្ជាក់ថា សហគមមូលដ្ឋានត្រូវតែរួមគ្នាក្នុងកិច្ចការពារព្រៃឈើ ព្រោះអាចលក់កាបូនក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ តាមរយៈគម្រោងរេដបូក ជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងការរេចរឹលព្រៃឈើ។ ថវិកាទទួលបានពីគម្រោងរេដបូក ត្រូវបានប្រើប្រាស់…

សូមបញ្ជាក់ថា កម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ…

مطلع المقال، مقتطف من CNC News. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على CNC News سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.cnc.com.kh)