ដើមឆ្នាំ ២០២៦ ភ្នំពេញមានរថយន្តចុះបញ្ជីជិត ៨០ ម៉ឺនគ្រឿង និងម៉ូតូជិត ៣ លានគ្រឿង

ملخص مفصل
យោងតាមស្ថិតិរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គិតត្រឹមដើមឆ្នាំ ២០២៦ The post ដើមឆ្នាំ ២០២៦ ភ្នំពេញមានរថយន្តចុះបញ្ជីជិត ៨០ ម៉ឺនគ្រឿង និងម៉ូតូជិត ៣ លានគ្រឿង appeared…
យោងតាមស្ថិតិរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គិតត្រឹមដើមឆ្នាំ ២០២៦ រាជធានីភ្នំពេញមានរថយន្តសរុបប្រមាណ ៧៩ ម៉ឺនគ្រឿង ក្នុងនោះរថយន្តធុនតូចមានប្រមាណ ៧២ ម៉ឺនគ្រឿង និងរថយន្តធុនធំប្រមាណ ៦ ម៉ឺន ៧ ពាន់គ្រឿង។ ចំណែកទោចក្រយានយន្ត (ម៉ូតូ) មានប្រមាណ ២,៨ លានគ្រឿង និងត្រីចក្រយានយន្ត (តុកតុក/កង់បី) ដែលបានចុះបញ្ជីមានប្រមាណ ៦ ម៉ឺនគ្រឿង។
លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនយានយន្ត និងតម្រូវការដឹកជញ្ជូន បានបង្ហាញពីភាពចាំបាច់ដែលប្រជាពលរដ្ឋ និងម្ចាស់យានយន្តទាំងអស់ត្រូវចូលរួមអនុវត្តកាតព្វកិច្ចធានារ៉ាប់រងផ្នែកដឹកជញ្ជូនឱ្យបានត្រឹមត្រូវ។
លោកស្រីបានរំលឹកពីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ ដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលបានបណ្តាលឱ្យសិស្សសាលាស្រីចំនួន ៥ នាក់ អាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ បាត់បង់ជីវិត ខណៈពួកគេកំពុងស្ថិតក្នុងវ័យសិក្សា។
តាមការលើកឡើងរបស់លោកស្រី ហេតុការណ៍ដ៏រន្ធត់នេះបណ្តាលមកពីភាពធ្វេសប្រហែស ការបើកបរខ្វះការប្រុងប្រយ័ត្ន និងការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
ទោះបីជាកំហុសកើតចេញពីអ្នកបើកបរក៏ដោយ ប៉ុន្តែអ្នកដែលទទួលរងផលវិបាកធ្ងន់ធ្ងរបំផុត គឺក្មេងស្រីជាសិស្សសាលាដែលគ្មានកំហុសទាំងនោះ។
លោកស្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានារ៉ាប់រង ដែលជាយន្តការជួយចែករំលែកហានិភ័យ និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះថ្នាក់ ឬហេតុការណ៍អាក្រក់កើតឡើងដោយចៃដន្យ។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ច កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានគូសបញ្ជាក់ថា តាមច្បាប់ស្តីពីការធានារ៉ាប់រងដែលត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ២០០០ និងធ្វើវិសោធនកម្មនៅឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបីជាកាតព្វកិច្ច។ ក្នុងនោះរួមមាន ការធានារ៉ាប់រងរបស់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់យានយន្តដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសំណង់។
ទោះជាយ៉ាងណា ការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅកម្ពុជា នៅមិនទាន់ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅឡើយ។ ផ្អែកតាមការវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញពីកត្តាសំខាន់ៗចំនួន ៣ ដែលជាឧបសគ្គក្នុងការជំរុញការអនុវត្តច្បាប់នេះ។
កត្តាទី១ គឺការខ្វះការយល់ដឹងរបស់ម្ចាស់អាជីវកម្ម…
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)





