← Retour à la une
Asie · Actualité générale · DAP News

តម្លៃដំឡូងមីស្រស់ កើនដល់៤៧០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំមុន ជាងពាក់កណ្តាល

Publié par DAP News · Cambodge il y a 30 min
តម្លៃដំឡូងមីស្រស់ កើនដល់៤៧០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំមុន ជាងពាក់កណ្តាល
DAP News

Résumé détaillé

មណ្ឌលគិរី ៖ ម្ចាស់សៃឡូមួយចំនួននៅខេត្តមណ្ឌលគិរី បានចាប់ផ្តើមបើកទទួលទិញដំឡូងមីស្រស់ពីប្រជាកសិករ ក្នុងតម្លៃ470រៀល ក្នុងមួយគីឡូក្រាម នៅដើមរដូវប្រមូលផលឆ្នាំ2026នេះ…

មណ្ឌលគិរី ៖ ម្ចាស់សៃឡូមួយចំនួននៅខេត្តមណ្ឌលគិរី បានចាប់ផ្តើមបើកទទួលទិញដំឡូងមីស្រស់ពីប្រជាកសិករ ក្នុងតម្លៃ470រៀល ក្នុងមួយគីឡូក្រាម នៅដើមរដូវប្រមូលផលឆ្នាំ2026នេះ ខណៈឆ្នាំមុនមានតម្លៃត្រឹមតែ240រៀលប៉ុណ្ណោះ ។ ការកើនឡើងនៃតម្លៃនេះ បានផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករ ក្នុងការបង្កើនប្រាក់ចំណូលពីការប្រមូលផលដំណាំដំឡូងមី។

ម្ចាស់សៃឡូទទួលទិញដំឡូងមី នៅស្រុកកែវសីមាលោក តុន ម៉េងឆាយ នៅថ្ងៃទី12ខែវិច្ឆិកា ឆ្នាំ2026នេះប្រាប់ថា តម្លៃដំឡូងមីស្រស់នៅឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយសៃឡូ របស់លោកទទួលទិញក្នុងតម្លៃ470រៀលក្នុងមួយគីឡូក្រាម។លោកបានឱ្យដឹងថា នៅដើមរដូវនេះ សៃឡូអាចទទួលទិញដំឡូងមីបានជាង10តោនក្នុងមួយថ្ងៃ ហើយនៅពេលឈានចូលរដូវប្រមូលផលពេញលេញ បរិមាណទទួលទិញអាចកើនឡើងដល់ប្រមាណ200តោនក្នុងមួយថ្ងៃ។

ចាប់ពីដើមខែវិច្ឆិកាតទៅ ប្រជាកសិករចាប់ផ្តើមប្រមូលផល និងដឹកជញ្ជូនដំឡូងមី មកលក់ជាបន្តបន្ទាប់។លោក តុន ម៉េងឆាយ បានជំរុញឱ្យកសិករដែលមានដំឡូងមីដល់អាយុកាលប្រមូលផល ជាពិសេសដំណាំដែលមានមើមធំ និងជាតិម្សៅច្រើន ពិចារណាប្រមូលផលលក់ ខណៈតម្លៃនៅដើមរដូវនេះកំពុងមានភាពល្អប្រសើរ ។ជាមួយគ្នានេះ លោក ភារ៉ា ម្ចាស់សៃឡូទទួលទិញដំឡូងមីនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ក៏បានបង្ហាញក្តីសង្ឃឹមចំពោះទីផ្សារដំឡូងមីឆ្នាំនេះផងដែរ ដោយលោកយល់ថា តម្លៃល្អប្រសើរនាពេលនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រកបអាជីវកម្មប្រមូលទិញក៏ទទួលបានក្តីសង្ឃឹមចំពោះទីផ្សារផងដែរ ។

ដោយឡែក លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅឆ្នាំ2026 ប្រជាកសិករទូទាំងខេត្ត បានដាំដុះដំណាំដំឡូងមីលើផ្ទៃដី សរុបចំនួន21556ហិកតា ។ លោកបានបញ្ជាក់ថា ដំឡូងមីជាដំណាំកសិកម្ម ដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ដោយគ្រួសារជាច្រើនបានជ្រើសរើសដាំដុះដើម្បីបង្កើតប្រាក់ចំណូលប្រចាំឆ្នាំ។លោកបានសង្កត់ធ្ងន់ថា ការមានទីផ្សារទទួលទិញច្បាស់លាស់ និងតម្លៃសមរម្យ គឺជាកត្តាសំខាន់ក្នុងការលើកទឹកចិត្តដល់កសិករ ឱ្យបន្តផលិត និងពង្រីកការដាំដុះនាពេលអនាគត ។

សូមបញ្ជាក់ថា តម្លៃដំឡូងមីស្រស់ នៅដើមរដូវឆ្នាំ2026នេះ បានកើនឡើង240រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំ2025 ដែលជាការវិវត្តវិជ្ជមានមួយ សម្រាប់ប្រជាកសិករដាំដំឡូងមីនៅខេត្តមណ្ឌលគិរី៕ ដោយៈចាន់បុត្រ/មណ្ឌលគិរីl/ ដើមអម្ពិល

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)