ព្រះមហាក្សត្រ ៖ កម្ពុជាដឹងច្បាស់ពីតម្លៃខាតបង់ ...

Resumen detallado
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលថា កម្ពុជាដឹងច្បាស់អំពីតម្លៃដែលត្រូវខាតបង់ នៅពេលបាត់បង់សន្តិភាព…
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលថា កម្ពុជាដឹងច្បាស់អំពីតម្លៃដែលត្រូវខាតបង់ នៅពេលបាត់បង់សន្តិភាព និងដឹងថាផ្លូវឆ្ពោះទៅរកការកសាងសន្តិភាពឡើងវិញមានរយៈពេលយូរប៉ុណ្ណា ។
ក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ប្រវត្តិសាស្ត្ររបស់កម្ពុជាបានបង្រៀនថា វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយ ប្រសិនបើគ្មានសន្តិភាព។ សម្រាប់កម្ពុជា ការរួមគ្នាបន្តកសាងសន្តិភាព មានន័យថា ការផ្តល់ជូនមនុស្សជំនាន់ក្រោយនូវអ្វីដែលប្រជាជន បច្ចុប្បន្នពុំមានយូរមកហើយ។ ដែលនោះ គឺជាអត្ថន័យនៃការរស់ឡើងវិញរបស់ជាតិ។
ព្រះមហាក្សត្រសង្ឃឹមថា សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្ដីសម្រេច និងសេចក្តីអំពាវនាវដែលនឹងដាក់ឈ្មោះ តាមរាជធានីរបស់យើង នឹងត្រូវបានប្រែក្លាយទៅជាការប្តេជ្ញាចិត្តជាក់ស្ដែង និងសកម្មភាពដែលមាននិរន្តរភាព។
ព្រះអង្គបន្ថែមថា នៅកម្ពុជាគេតែងនិយាយអំពីស្នាមញញឹមខ្មែរ។ គណៈប្រតិភូទាំងអស់ នឹង បានឃើញស្នាមញញឹមនេះនៅលើព្រះភក្ត្រថ្មនៃប្រាសាទបាយ័ន ដែលសម្លឹងទៅកាន់ទិសទាំងបួន ។ ជាមួយគ្នានេះ ក៏នឹងបានជួបប្រទះស្នាមញញឹមនេះនៅតាមផ្សារ ក្នុងវត្តអារាម និងនៅក្នុងទីធ្លាសាលារៀនផងដែរ។ ប៉ុន្តែ ស្នាមញញឹមនេះក៏ធ្លាប់បានឆ្លងកាត់ភាពភ័យខ្លាចដែរ ។ ក្នុងអំឡុងឆ្នាំនៃសោកនាដកម្ម ស្នាមញញឹមនេះបានបាត់បង់ពីផ្ទៃមុខរបស់ប្រជាជនកម្ពុជា។បន្ទាប់មក ស្នាមញញឹមនេះបានវិលត្រឡប់មកវិញបន្តិចម្តងៗ នៅពេលសន្តិភាពបានចាប់ផ្ដើមត្រឡប់មកវិញ។ មិនមែនជាស្នាមញញឹមដែលបំភ្លេចចោលអ្វីៗពីអតីតកាល នោះទេ ប៉ុន្តែជាស្នាមញញឹមដែលកើតចេញពីការជ្រើសរើសយកការបង្រួបបង្រួមជាតិ៕
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)