សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនធ្វើជាស្ពានតភ្ជាប់ប្រទេសហ្វ្រង់កូហ្វូនី តាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ

Resumen detallado
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីជាស្ពានតភ្ជាប់រវាង The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនធ្វើជាស្ពានតភ្ជាប់ប្រទេសហ្វ្រង់កូហ្វូនី…
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីជាស្ពានតភ្ជាប់រវាងបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ «FrancoTech 2026» ដោយមានការចូលរួមពីលោក Emmanuel Macron ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ការកសាងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងបណ្ដាប្រទេសសមាជិក។ ជាពិសេស វាក៏ជាឱកាសសម្រាប់ធុរជន និងវិនិយោគិនក្នុងតំបន់ហ្វ្រង់កូហ្វូនី ស្វែងរកដៃគូថ្មី ពង្រីកការវិនិយោគ និងបង្កើតឱកាសការងារបន្ថែម។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជាមួយនឹងមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» កម្ពុជាបានលើកកម្ពស់សារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងការតភ្ជាប់រវាងប្រទេសសមាជិក សម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងជំរុញការតភ្ជាប់ទីផ្សារសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។
នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមានបំណងក្លាយជាប្រទេសនាំមុខគេក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដើម្បីផ្សារភ្ជាប់បច្ចេកវិទ្យានេះទៅកាន់បណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី និងជាស្ពានចម្លងរវាងប្រទេសសមាជិកហ្វ្រង់កូហ្វូនី និងអាស៊ាន។
តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ កម្ពុជាអាចដើរតួនាទីជាចំណុចកណ្តាល ដែលអនុញ្ញាតឱ្យធុរកិច្ច និងអ្នកនវានុវត្តន៍នៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងអាស៊ាន អាចប្រើប្រាស់កម្ពុជាជាគោលដៅសម្រាប់ការសាកល្បង និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ។
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)