← Back to front page
Asia · General news · កម្ពុជាថ្មី Kampuchea Thmey

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនធ្វើជា​ស្ពានតភ្ជាប់​ប្រទេសហ្វ្រង់កូហ្វូនី តាម​រយៈ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

Published by កម្ពុជាថ្មី Kampuchea Thmey · Cambodia 6 h ago
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនធ្វើជា​ស្ពានតភ្ជាប់​ប្រទេសហ្វ្រង់កូហ្វូនី តាម​រយៈ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ
កម្ពុជាថ្មី Kampuchea Thmey

Detailed summary

កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីជាស្ពាន​តភ្ជាប់រវាង The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនធ្វើជា​ស្ពានតភ្ជាប់​ប្រទេសហ្វ្រង់កូហ្វូនី…

កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីជាស្ពាន​តភ្ជាប់រវាងបណ្ដាប្រទេស​ដែលប្រើប្រាស់​ភាសាបារាំង (ហ្វ្រង់កូហ្វូនី) តាមរយៈការ​ពង្រីកកិច្ចសហប្រតិបត្តិការ ការធ្វើ​ពាណិជ្ជកម្ម និងការវិនិយោគ​។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ «FrancoTech 2026» ដោយមានការចូលរួមពីលោក Emmanuel Macron ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីកម្ពុជា​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ព្រឹត្តិការណ៍នេះ​មិនមែនគ្រាន់តែជា​ការជួបជុំធម្មតា​នោះទេ ប៉ុន្តែជាវេទិកា​ដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ការកសាងភាពជាដៃគូ និង​កិច្ចសហ​ប្រតិបត្តិការ​ពាណិជ្ជកម្មរវាងបណ្ដាប្រទេសសមាជិក។ ជាពិសេស វាក៏ជាឱកាស​សម្រាប់​ធុរជន និងវិនិយោគិន​ក្នុងតំបន់ហ្វ្រង់កូហ្វូនី ស្វែងរកដៃគូថ្មី ពង្រីកការវិនិយោគ និងបង្កើត​ឱកាសការងារបន្ថែម។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជាមួយនឹងមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគត​ឌីជីថល​តែមួយ» កម្ពុជាបានលើកកម្ពស់សារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បី​ពង្រឹង​ការ​តភ្ជាប់រវាង​ប្រទេស​សមាជិក សម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំង​ជំរុញការតភ្ជាប់ទីផ្សារសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។

នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​មានបំណងក្លាយជាប្រទេស​នាំមុខគេក្នុងវិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ដើម្បីផ្សារភ្ជាប់បច្ចេកវិទ្យា​នេះទៅកាន់​បណ្តា​ប្រទេសជា​សមាជិក​អង្គការហ្វ្រង់កូហ្វូនី និង​ជា​ស្ពានចម្លងរវាង​ប្រទេស​សមាជិក​ហ្វ្រង់កូហ្វូនី និងអាស៊ាន។

តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ កម្ពុជាអាចដើរតួនាទីជាចំណុចកណ្តាល ដែលអនុញ្ញាតឱ្យធុរកិច្ច និងអ្នកនវានុវត្តន៍នៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងអាស៊ាន អាចប្រើប្រាស់កម្ពុជាជា​គោលដៅ​សម្រាប់​ការសាកល្បង និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ។

Opening of the article, excerpted from កម្ពុជាថ្មី Kampuchea Thmey. To read the rest, open the article on the publisher's site.

Read the full article on កម្ពុជាថ្មី Kampuchea Thmey Sign in to save

MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (www.kampucheathmey.com)