លោក ហែម គីរី ខេត្តបាត់ដំបង កណ្ដាល មានកីឡាករ កីឡាការិនីមកចូលរួមប្រកួតហែលទឹកច្រើននៅកីឡាជាតិឆ្នាំនេះ

Résumé détaillé
លោក ហែម គីរី ថាការប្រកួតកីឡាជាតិ លើកទី៥ នៃកីឡាហែលទឹកឆ្នាំនេះខេត្តបាត់ដំបង និងខេត្តកណ្ដាលបានបញ្ជូនកីឡាករ កីឡាការិនីចំនួនច្រើន The post លោក ហែម គីរី…
លោក ហែម គីរី ថាការប្រកួតកីឡាជាតិ លើកទី៥ នៃកីឡាហែលទឹកឆ្នាំនេះ ខេត្តបាត់ដំបង និងខេត្តកណ្ដាលបានបញ្ជូនកីឡាករ កីឡាការិនីចំនួនច្រើន និងថ្មីៗទៀតផងមកចូលរួម ខណៈខេត្តឧត្តរមានជ័យជាខេត្តថ្មីមួយទៀតទើបចូលរួម។
អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹក លោក ហែម គីរី បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិនេះបានផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី និងយុវជន បានចូលរួមការប្រកួតសន្សំបទពិសោធ បង្ហាញសមត្ថភាព និងវាស់ស្ទង់សមត្ថភាពបន្ទាប់ពីហ្វឹកហាត់ផងដែរ។ សហព័ន្ធតែងតែព្យាយាមជំរុញឲ្យមានការប្រកួតផ្សេងៗដើម្បីអភិវឌ្ឍន៍សមត្ថភាពដល់ធនធានដែលជាកីឡាករ កីឡាការិនីហែលទឺកនេះ។
កីឡាជាតិ លើកទី៥ នេះលោកឃើញថា ខេត្តបាត់ដំបង ខេត្តកណ្ដាល បានបញ្ជូនកីឡាករ កីឡាការិនីច្រើន និងជាអ្នកថ្មីៗទៀតផង។ លើសពីនេះភាពជោគជ័យមួយទៀតនោះគឺមានការចាប់អារម្មណ៍ពីខេត្តឧត្តរមានជ័យ និងបានបញ្ជូនកីឡាករមកចូលរួមជាលើកដំបូងផងដែរ។
ការប្រកួតនៅឆ្នាំនេះមានភាពស្វិតស្វាញ និងមានការប្រជែងគ្នាជាខ្លាំងពីកីឡាករ កីឡាការិនីដែលចូលរួម។ សមត្ថភាពអ្នកចូលរួមការប្រកួតគឺប្រហាក់ប្រហែលគ្នាមិនដាច់ឆ្ងាយនោះឡើយបើតាមរយៈពេលសកម្មភាពប្រកួតនេះ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបិទបញ្ចប់ការប្រកួតរបស់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតកីឡាហែលទឹកនេះផងដែរមានការចូលរួមពី រាជធានី-ខេត្ត ក្រសួង ចំនួន ១១។ ចំណាត់ថ្នាក់លេខ ១ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៥ ប្រាក់ ៦ សំរឹទ្ធ ៤ សរុប ១៥គ្រឿង។ ចំណាត់ថ្នាក់លេខ ២ ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៥ ប្រាក់ ៣ សំរឹទ្ធ ៤ សរុប ១២គ្រឿង។ ចំណាត់ថ្នាក់លេខ ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស ៣ ប្រាក់ ២ សំរឹទ្ធ ៨ សរុប ១៣គ្រឿង៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)