← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · DAP News

ផ្សារភ្ជាប់វិទ្យាសាស្ត្រ និងស្តង់ដារអន្តរជាតិ! ក្រុមហ៊ុន វ័នម៉រ គ្រុប (ទឹកពិសាវីតាល់) រកឃើញម្ចាស់ជ័យលាភី «យុវជនឆ្នើមវីតាល់» ជាផ្លូវការ

نشره DAP News · كمبوديا منذ 15 د
ផ្សារភ្ជាប់វិទ្យាសាស្ត្រ និងស្តង់ដារអន្តរជាតិ! ក្រុមហ៊ុន វ័នម៉រ គ្រុប (ទឹកពិសាវីតាល់) រកឃើញម្ចាស់ជ័យលាភី «យុវជនឆ្នើមវីតាល់» ជាផ្លូវការ
DAP News

ملخص مفصل

ភ្នំពេញ ៖ ក្រោយឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ និងបញ្ចេញសមត្ថភាពយ៉ាងជក់ចិត្ត ទីបំផុតកម្មវិធីប្រកួត «យុវជនឆ្នើមវីតាល់» បានរកឃើញម្ចាស់ ជ័យលាភីជាផ្លូវការហើយ ដោយតំណែងជើងឯកលេខ១…

ភ្នំពេញ ៖ ក្រោយឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ និងបញ្ចេញសមត្ថភាពយ៉ាងជក់ចិត្ត ទីបំផុតកម្មវិធីប្រកួត «យុវជនឆ្នើមវីតាល់» បានរកឃើញម្ចាស់ ជ័យលាភីជាផ្លូវការហើយ ដោយតំណែងជើងឯកលេខ១ បានធ្លាក់ទៅលើក្រុម Mixgenerations ។

វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីនេះ បានប្រារព្ធឡើងយ៉ាងឱឡារិក នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Wyndham Grand Phnom Penh ក្រោមប្រធានបទដ៏មានសារៈសំខាន់ គឺ៖ «តើវិទ្យាសាស្ត្រ បទដ្ឋានអន្តរជាតិ និងនវានុវត្តន៍ អាចកសាងទំនុកចិត្តកាន់តែខ្លាំងលើទឹកដែលយើងប្រើប្រាស់ និងបរិភោគ យ៉ាងដូចម្តេច?»។

​កម្មវិធីដែលរៀបចំដោយក្រុមហ៊ុន វ័នម៉រ គ្រុប (ទឹកពិសាវីតាល់) បានសម្រិតសម្រាំងបេក្ខជនឆ្នើមចំនួន ២៥រូប ចែកចេញជា ៥ក្រុម ដើម្បីប្រកួតប្រជែងនៅវគ្គចុងក្រោយ ក្រោមការផ្តល់កិត្តិយសវាយតម្លៃ ពីគណៈកម្មការជំនាញជាន់ខ្ពស់ រួមមាន លោក ជ័យ ថាវី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា, លោក ហុង សុវណ្ណ ប្រធានធុរកិច្ច នៃក្រុមហ៊ុនវ័នម៉រ គ្រុប, កញ្ញា ហ៊ុន សារួន អនុប្រធានជាន់ខ្ពស់ ផ្នែកត្រួតពិនិត្យគុណភាព, លោក ឈៀង លីតា អ្នកស្រាវជ្រាវ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងជាសាស្ត្រាចារ្យគីមីវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមជាមួយលោក តាន់ ចន្ទ្រា អនុប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ។

ថ្លែងក្នុងឱកាសនោះ លោក ហុង សុវណ្ណ ប្រធានធុរកិច្ច នៃក្រុមហ៊ុនវ័នម៉រ គ្រុប (ទឹកពិសាវីតាល់) បានគូសបញ្ជាក់ថា ការទទួលទានទឹកពិសាមានគុណ ភាព គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់សុខភាព និងអនាគតប្រកបដោយនិរន្តរភាព ។ តាមរយៈយុទ្ធនាការ «វិទ្យាសាស្ត្រនៃទឹកសម្រាប់ជីវិត និងអនាគត» (Water Science for Life and Future)វីតាល់ មានគោលដៅជំរុញ ការគិតបែបវិភាគ និងផ្សារភ្ជាប់ទ្រឹស្តីគីមីវិទ្យា និងរូបវិទ្យារបស់និស្សិតថ្នាក់បរិញ្ញាបត្រ ទៅនឹងការអនុវត្តជាក់ស្តែង ក្នុងជីវិតប្រចាំថ្ងៃ។ លើសពីនេះ យុទ្ធនាការនេះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់វីតាល់ ក្នុងការរក្សាគុណភាពទឹកតាមស្តង់ដារអន្តរជាតិ NSF ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីផ្តល់ទំនុកចិត្តខ្ពស់បំផុតដល់អ្នកប្រើប្រាស់ ។

​ចំណែកឯ លោក ជ័យ ថាវី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន វ័នម៉រ គ្រុប ដែលបានបង្កើតវេទិកាដ៏មានតម្លៃនេះឡើង ។ លោកបានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែជួយពង្រឹងសមត្ថភាពស្រាវជ្រាវ ការនិយាយជាសាធារណៈ និងភាពជាអ្នកដឹកនាំ របស់យុវជនប៉ុណ្ណោះទេ…

ជាលទ្ធ…

مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على DAP News سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)