← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

កម្ពុជា-បារាំងចុះ MOU សហការលើវិស័យថាមពល ពាណិជ្ជកម្ម និងអាកាសចរណ៍

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 46 分钟前
កម្ពុជា-បារាំងចុះ MOU សហការលើវិស័យថាមពល ពាណិជ្ជកម្ម និងអាកាសចរណ៍
កម្ពុជាថ្មី Kampuchea Thmey

详细摘要

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនTotalEnergies... The post កម្ពុជា-បារាំងចុះ MOU សហការលើវិស័យថាមពល ពាណិជ្ជកម្ម និងអាកាសចរណ៍ appeared first on…

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាសហធិបតី និងឡើងថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ពាណិជ្ជកម្ម និងអាកាសចរណ៍ជាដើម។

វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បានវិលត្រឡប់មកវិញជាលើកទី៣ ក្រោមកិច្ចសហការរៀបចំរវាង ក្រសួងពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC), និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំង (CCEs) ដោយមានក្រុមហ៊ុនសហគ្រាសចូលរួមប្រមាណ ៤០០ស្ថាប័ន។

ក្នុងរយៈពេលពីរថ្ងៃនៃការប្រព្រឹត្តទៅ (១៦-១៧ វិច្ឆិកា) វេទិកានឹងប្រមូលផ្តុំក្រុមហ៊ុនសហគ្រាសបារាំង និងកម្ពុជា តាមរយៈជំនួបពិភាក្សាផ្គូផ្គងធុរកិច្ច(B2B), ជំនួបរវាងវិស័យឯកជន និងរដ្ឋាភិបាល (B2G), សិក្ខាសាលាជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ, កិច្ចពិភាក្សាតុមូលតាមវិស័យ, និងការកសាងបណ្តាញទំនាក់ទំនង ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រុមហ៊ុនដែលបានចូលរួម ក្រោមគោលបំណងតែមួយគឺ សំដៅបង្កើតកាលានុវត្តភាពជាក់ស្តែង និងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។

ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា និងឯកសារគតិយុត្តផ្សេងៗរវាងភាគីពាក់ព័ន្ធ ដែលរួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនTotalEnergies លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

២. សេចក្តីប្រកាសបំណងស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកម្មសិទ្ធិបញ្ញា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានជាតិកម្មសិទ្ធិឧស្សាហកម្មបារាំង

៣. លិខិតប្រកាសបំណងលើ ការអភិវឌ្ឍភាពជាដៃគូពាក់ព័ន្ធនឹងការអប់រំអំពីអាកាសចរណ៍ និងការអភិវឌ្ឍធនធានប្រកបដោយទេពកោសល្យនៅកម្ពុជា

៤. សេចក្តីប្រកាសគោលបំណងស្តីពី កិច្ចសហប្រតិបត្តិការរដ្ឋបាលនិងបច្ចេកទេសក្នុងវិស័យគយ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ជាមួយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបូរណភាពឧស្សាហកម្ម ថាមពល និងឌីជីថលបារាំង

៥. កិច្ចសម្របសម្រួលរដ្ឋបាលស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ស៊ីវីល រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវីលកម្ពុជា និងអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវីល នៃក្រសួងដឹកជញ្ជូនបារាំង

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读