← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · RFA Khmer

អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត មិនប្ដឹងថៃទៅតុលាការអន្តរជាតិ ...

نشره RFA Khmer · كمبوديا منذ 180 ي
អ្នកឃ្លាំមើលថា ត្រកូល«ហ៊ុន» ជ្រើសយក UNCLOS ហើយមិនប្ដឹងទៅតុលាការអន្តរជាតិ គឺដើម្បីរក្សាអំណាច អ្នកឃ្លាំមើលថា ការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នាតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងប្រើរយៈពេលយូរ…
អ្នកឃ្លាំមើលថា ត្រកូល«ហ៊ុន» ជ្រើសយក UNCLOS ហើយមិនប្ដឹងទៅតុលាការអន្តរជាតិ គឺដើម្បីរក្សាអំណាច អ្នកឃ្លាំមើលថា ការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នាតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងប្រើរយៈពេលយូរ… · RFA Khmer

ملخص مفصل

​លោក ហ៊ុន ម៉ាណែត ចង់​បាន​ការ​ដោះស្រាយព្រំដែន​​វែង​ឆ្ងាយ​និង​មិន​សូវ​ច្បាស់លាស់ ព្រោះ​អាច​រក្សា​អំណាច​។

អ្នក​តាមដាន​បាន​មើលឃើញ​ថា ការ​ប្ដឹង​ប្រទេស​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) ឬ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ (ITLOS) ដើម្បី​ឱ្យ​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ត្រកូល «ហ៊ុន» ប្រសិនបើ​ការ​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​ក្ដី​ពី​តុលាការ​ទាំង​ពីរ​នេះ នឹង​ក្លាយ​ជា​គំរូ​គតិយុត្តិ ដែល​ត្រូវ​យក​ទៅ​អនុវត្ត​ទាំង​ទៅ​លើ​ប្រទេសថៃ និង​ប្រទេស​វៀតណាម។

អ្នក​តាមដាន​ភូមិសាស្ដ្រ​នយោបាយ​លោក សេង វណ្ណលី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជា​ការ​ប្រថុយប្រថាន​មួយ ដែល​អាច​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ទំនាក់ទំនង​រវាង​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​កុម្មុយនិស្ដ​វៀតណាម ប្រសិនបើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​វៀតណាម​នៅ​ក្នុង​តំបន់​សមុទ្រ ដោយសារ​តែ​ជម្លោះ​ដែន​សមុទ្រ​រវាង​កម្ពុជា​និង​ថៃ។

ការ​លើកឡើង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​ប្រកាស​ថា នឹង​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ដោះស្រាយ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​លុបចោល​អនុស្សរណៈយោគយល់​គ្នា​ឆ្នាំ២០០១ ដោយ​ឯកតោ​ភាគី។

យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិសមុទ្រ នឹង​មិន​អាច​ចាប់​បង្ខំ​ឱ្យ​ភាគី​ណា​មួយ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ខ្លួន ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ​ឡើយ។

លោក សេង វណ្ណលី បាន​បន្ត​ថា លោក ហ៊ុន ម៉ាណែត ចង់​អូស​ថៃ​វិល​មក​តុ​ចរចា​គ្នា​តាម​ទ្វេភាគី​វិញ​នៅ​ពេល​នេះ ដើម្បី​ប្រាប់​ពលរដ្ឋ​ថា ខ្លូន​បាន​ធ្វើ​សកម្មភាព​ការពារ​ជាតិ​ផង និង​ដើម្បី​ចៀសផុត​ការ​បង្ក​បញ្ហា​ស្មុកស្មាញ​ដល់​វៀតណាម​ផង។ លោក​បាន​បន្ថែម​ថា បើទោះបីជា​យន្តការ​នេះ មាន​ហានិភ័យ​ធំ ប្រសិនបើ​ប្រទេស​ថៃ​គ្រាន់តែ​ចូលរួម​បង្គ្រប់​កិច្ច ហើយ​នឹង​មិន​អនុវត្ត​តាម​សេចក្ដីសម្រេច​ចុង​ក្រោយ​ក្ដី។

ចំណែក​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក អ៊ុំ សំអាន បាន​យល់ឃើញ​ថា ការ​ប្រើប្រាស់​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិសមុទ្រ គឺ​គ្រាន់បើ​ជាង​ការ​ចរចា​ទ្វេ​ភាគី។ ប៉ុន្តែ​លោក​ថា…

ជុំវិញ​បញ្ហា​នេះ…

مطلع المقال، مقتطف من RFA Khmer. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على RFA Khmer سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.rfa.org)