លោក នេត្រ ភក្ត្រា ៖ ការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំហ្វ្រង់កូហ្វូនី បង្ហាញពីជំនឿទុកចិត្ត របស់អន្តរជាតិលើកម្ពុជា

ملخص مفصل
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ គឺជាមោទនភាព…
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ គឺជាមោទនភាព និងបានបង្ហាញនូវជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិ មកលើកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រាថ្លែងថា កិច្ចប្រជុំកំពូលលើកទី២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងថ្ងៃទី១៦ដែលមានសមាជិក៨២ប្រទេសចូលរួម ក្នុងចំណោម៩០ប្រទេស ខណៈអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មាន៩០ប្រទេសជាសមាជិក ហើយមានអ្នកដែលនិយាយភាសាបារាំង ចំនួន៣៩៦លាននាក់ នៅទូទាំងទ្វីបទាំង៥។
ដូច្នេះលោកបញ្ជាក់ថា កម្ពុជាទទួលបានការរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ គឺជាមោទនភាពកម្ពុជា ហើយក៏ជាការបង្ហាញ អំពីជំនឿទុកចិត្ត របស់សហគមន៍អន្តរជាតិ ចំពោះកម្ពុជា ចំពោះរាជរដ្ឋាភិបាលនៅក្នុងការដឹកនាំគ្រប់គ្រង ក៏ដូចជារៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះឡើង៕
مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)