← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

មជ្ឈមណ្ឌល​ទិន្នន័យជាតិ​ចាប់ផ្តើមសាងសង់ គ្រោង​បញ្ចប់ក្នុងរយៈពេល ២ ទៅ ៤ ឆ្នាំ​ខាង​មុខ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 37 min
មជ្ឈមណ្ឌល​ទិន្នន័យជាតិ​ចាប់ផ្តើមសាងសង់ គ្រោង​បញ្ចប់ក្នុងរយៈពេល ២ ទៅ ៤ ឆ្នាំ​ខាង​មុខ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

មជ្ឈមណ្ឌលទិន្នន័យជាតិរបស់កម្ពុជាបានចាប់ផ្តើមដំណើរការ​សាងសង់ The post មជ្ឈមណ្ឌល​ទិន្នន័យជាតិ​ចាប់ផ្តើមសាងសង់ គ្រោង​បញ្ចប់ក្នុងរយៈពេល ២ ទៅ ៤ ឆ្នាំ​ខាង​មុខ appeared first on…

មជ្ឈមណ្ឌលទិន្នន័យជាតិរបស់កម្ពុជាបានចាប់ផ្តើមដំណើរការ​សាងសង់ ដោយ​រំពឹង​ថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលពី ២ ទៅ ៤ ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាពរក្សាទុក និង​គ្រប់គ្រងទិន្នន័យ ព្រមទាំងលើកកម្ពស់សន្តិសុខទិន្នន័យជាតិ។

លោក ឃីម ឌីណារ៉ុង អ្នកឯកទេស​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍ Franco Tech ថា មជ្ឈមណ្ឌលទិន្នន័យជាតិ​នេះ បានបើក​ការដ្ឋាន​សាងសង់ និងចាប់ផ្តើមបុកគ្រឹះកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីការរៀបចំប្លង់ និង​រចនាសម្ព័ន្ធ​សំណង់​បានបញ្ចប់។

បើតាមលោក លោក ឃីម ឌីណារ៉ុង ការ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ​នេះ មានគោលបំណងបម្រើតម្រូវការសំខាន់ពីរផ្នែក។ ទីមួយគឺ​សម្រាប់​វិស័យរដ្ឋ ដោយធ្វើជាទីតាំងផ្ទុកទិន្នន័យរួមរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ។ ទីពីរសម្រាប់វិស័យឯកជន ដោយត្រៀមផ្តល់ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធ​ដល់​ក្រុមហ៊ុន​ដែលមានតម្រូវការរក្សាទុកទិន្នន័យរបស់ខ្លួននាពេលអនាគត។

ក្នុង​ឱកាស​នោះ មន្រ្តីជំនាញ​របស់ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​ក៏បានលើកឡើង​ពាក់ព័ន្ធ​គម្រោងអភិវឌ្ឍសួនឌីជីថល (Digital Park) លើ​ផ្ទៃដី​ប្រមាណ ១០០ ហិកតា ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

​លោក ឃីម ឌីណារ៉ុង បាន​បញ្ជាក់ថា ក្រៅពីគម្រោង​សាងសង់​មជ្ឈមណ្ឌលទិន្នន័យជាតិ ក្រសួង​កំពុង​បើក​ទទួលនិងស្វែងរក​អ្នកវិនិយោគ​អន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍគម្រោងសំខាន់ៗចំនួន ៧ ផ្នែកផ្សេង​ទៀត​នៅក្នុងសួនឌីជីថលនេះ។

បើតាមលោក ឃីម ឌីណារ៉ុង ដើម្បី​ទាក់ទាញ​ដល់​ការ​វិនិយោគលើ​គម្រោងនៅក្នុង​សួនឌីជីថល រាជរដ្ឋាភិបាលមានគោលការណ៍​លើក​ទឹកចិត្ត​តាមរយៈ​ការ​ផ្តល់​អត្ថប្រយោជន៍​ពន្ធ រួមទាំងការ​ពិចារណារៀបចំតំបន់នេះជាតំបន់ពិសេស​សម្រាប់ការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នាពេល​អនាគត៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi