← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · កម្ពុជាថ្មី Kampuchea Thmey

កម្ពុជា​ស្នើបង្កើតបណ្តាញហ្វ្រង់កូហ្វូនី ដើម្បីបង្ការជម្លោះ និងពង្រឹងការសម្របសម្រួល

نشره កម្ពុជាថ្មី Kampuchea Thmey · كمبوديا منذ 18 د
កម្ពុជា​ស្នើបង្កើតបណ្តាញហ្វ្រង់កូហ្វូនី ដើម្បីបង្ការជម្លោះ និងពង្រឹងការសម្របសម្រួល
កម្ពុជាថ្មី Kampuchea Thmey

ملخص مفصل

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើបង្កើតបណ្តាញហ្វ្រង់កូហ្វូនី សម្រាប់ការបង្ការជម្លោះ និងការសម្របសម្រួល ដោយប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើបង្កើតបណ្តាញហ្វ្រង់កូហ្វូនី សម្រាប់ការបង្ការជម្លោះ និងការសម្របសម្រួល ដោយប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័ននានារបស់ប្រទេសសមាជិក ដើម្បីជំរុញការសន្ទនា និងទប់ស្កាត់ជម្លោះមុនពេលឈានដល់ការប្រឈមមុខដាក់គ្នា។

ថ្លែងក្នុងពិធី​បើក​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការ​បង្ការ​ជម្លោះ​តាំង​ពីដំណាក់កាល​ដំបូង​មាន​សារៈ​សំខាន់​ជាង​ការរង់ចាំដោះស្រាយផលវិបាកក្រោយពេលសង្គ្រាមកើតឡើង។ សម្ដេច​ស្នើ​ឱ្យ​បង្កើតបណ្តាញហ្វ្រង់កូហ្វូនីមួយ ដែលអាចភ្ជាប់អ្នកការទូត អ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួលការសន្ទនាតាមសំណើរបស់ប្រទេសសមាជិក។

សម្ដេច​ធិបតី​បានបញ្ជាក់ថា៖ «បណ្តាញនេះនឹងជួយសម្រួលដល់ការសន្ទនា មុនពេលជម្លោះឈាន​ទៅ​ដល់​ការប្រឈមមុខដាក់គ្នា ដោយសង្កត់ធ្ងន់ថា ការបង្ការ​ជម្លោះ​តែងតែចំណាយតិចជាង​ការកសាង​ប្រទេស​ឡើងវិញក្រោយសង្គ្រាម»។

បើ​តាម​សម្ដេច​នាយករដ្ឋមន្ត្រី ការ​បន្ត​និយាយ​ពី​សន្ដិភាព​របស់​កម្ពុជា​ ក៏​ព្រោះ​ប្រទេស​នេះ​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម និងបានយល់ពីតម្លៃនៃសន្តិភាព ដោយ​បាន​រំលឹកពីសារៈសំខាន់នៃការបង្កើតទំនុកចិត្ត ការសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាស្ថិរភាពយូរអង្វែង។

សំណើនេះក៏ស្របទៅនឹងសាររបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ «វិនិយោគ​ឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលផ្តោត​លើ​ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរក្សាសន្តិភាព។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) ដែលបានថ្លែងតាមប្រព័ន្ធអនឡាញក្នុងពិធីបើកកិច្ចប្រជុំកំពូល ក៏បានអំពាវនាវ​ឱ្យ​ប្រទេស​នានា​គាំទ្រការទូត ការពារច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម ដើម្បីជំរុញសន្តិភាព។

លោក ហ្គូទែរ៉េស បានលើកឡើងថា សហគមន៍ហ្វ្រង់កូហ្វូនីមានតួនាទី​សំខាន់​ក្នុងការ​លើក​កម្ពស់សន្តិភាព ដោយចាត់ទុកភាសារួមថាជាមូលដ្ឋាននៃទំនុកចិត្តរវាងប្រទេសសមាជិក។

សំណើរបស់កម្ពុជានេះបង្ហាញពីបំណងចង់ពង្រីកតួនាទីរបស់ហ្វ្រង់កូហ្វូនី មិនត្រឹមតែជាសហគមន៍​ដែលមាន​ភាសា និងវប្បធម៌រួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ការទូត ការបង្ការជម្លោះ និងការកសាងសន្តិភាពផងដែរ៕

مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على កម្ពុជាថ្មី Kampuchea Thmey سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)