← 返回首页
亚洲 · 综合新闻 · CNC News

ភូមិចំនួន៥ នៅខណ្ឌសែនសុខ មានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ

来源:CNC News · 柬埔寨 182 天前
ភូមិចំនួន៥ នៅខណ្ឌសែនសុខ មានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ
CNC News

详细摘要

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ...

ភ្នំពេញ៖ មានភូមិចំនួន៥ នៅខណ្ឌសែនសុខ មានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ។ នេះបើយោងតាមការឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ភូមិទាំង៥នោះគឺ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ, ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងភូមិអគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការណែនាំដល់អ្នកដែលរស់នៅក្នុង​ភូមិទាំងនោះ ​ត្រូវពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ និងប្រសិនបើមិនចាំបាច់សូមកុំចេញពីផ្ទះ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ ប្រញាប់ទាក់ទងទៅលេខ ១១៥៕

文章开头,摘自CNC News。如需阅读全文,请前往媒体网站。

在 CNC News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.cnc.com.kh)