ភូមិចំនួន៥ នៅខណ្ឌសែនសុខ មានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ

Detailed summary
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ...
ភ្នំពេញ៖ មានភូមិចំនួន៥ នៅខណ្ឌសែនសុខ មានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ។ នេះបើយោងតាមការឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
ភូមិទាំង៥នោះគឺ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ, ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងភូមិអគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការណែនាំដល់អ្នកដែលរស់នៅក្នុងភូមិទាំងនោះ ត្រូវពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ និងប្រសិនបើមិនចាំបាច់សូមកុំចេញពីផ្ទះ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ ប្រញាប់ទាក់ទងទៅលេខ ១១៥៕
Opening of the article, excerpted from CNC News. To read the rest, open the article on the publisher's site.
MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (www.cnc.com.kh)