មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ ថ្លែងថា មិនមានការចរចាណាមួយកំពុងដំណើរការជាមួយសហរដ្ឋអាមេរិកនោះទេ

ملخص مفصل
បរទេស៖ លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយ Al-Mayadeen ដែលគាំទ្រអ៊ីរ៉ង់ថា…
បរទេស៖ លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយ Al-Mayadeen ដែលគាំទ្រអ៊ីរ៉ង់ថា បច្ចុប្បន្ននេះមិនមានការចរចាណាមួយកើតឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននោះទេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានទទូចថា សហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌចំនួន ៧ ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែមិថុនា ទើបច្រកសមុទ្រ Hormuz អាចបើកដំណើរការឡើងវិញបាន ហើយការចរចាអាចបន្តដំណើរការទៅមុខទៀត។ លោក Rezaei បាននិយាយថា អ៊ីរ៉ង់បានស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់ចម្លើយមួយដែល «ច្បាស់លាស់ និងជាក់លាក់» ចំពោះលក្ខខណ្ឌទាំងនោះ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់ទទួលបានចម្លើយនៅឡើយទេ។ លោកបានបន្ថែមថា…
បរទេស៖ លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយ Al-Mayadeen ដែលគាំទ្រអ៊ីរ៉ង់ថា បច្ចុប្បន្ននេះមិនមានការចរចាណាមួយកើតឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននោះទេ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានទទូចថា សហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌចំនួន ៧ ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែមិថុនា ទើបច្រកសមុទ្រ Hormuz អាចបើកដំណើរការឡើងវិញបាន ហើយការចរចាអាចបន្តដំណើរការទៅមុខទៀត។
លោក Rezaei បាននិយាយថា អ៊ីរ៉ង់បានស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់ចម្លើយមួយដែល «ច្បាស់លាស់ និងជាក់លាក់» ចំពោះលក្ខខណ្ឌទាំងនោះ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់ទទួលបានចម្លើយនៅឡើយទេ។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្តល់ចម្លើយនៅពេលក្រោយ។
បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រទេសកាតា ដែលដើរតួជាអ្នកសម្របសម្រួល កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងថា ទំនងជាមិនមានសង្គ្រាមទ្រង់ទ្រាយធំណាមួយផ្ទុះឡើងវិញក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែលោកនៅតែមិនព្រមទទួលយកផែនការឈប់បាញ់ដែលស្នើឡើងដោយភាគីអ៊ីរ៉ង់នោះឡើយ។
مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)




