បណ្ណាល័យព្រឹទ្ធសភា ចាប់ផ្តើមបើកដំណើរការផ្តល់សេវាសិក្សាស្រាវជ្រាវជូនសាធារណជន ពីពេលនេះតទៅ

Résumé détaillé
បណ្ណាល័យព្រឹទ្ធសភា នឹងបើកដំណើរការផ្តល់សេវាសិក្សា និងស្រាវជ្រាវជូនសាធារណជនទូទៅ ដោយអនុញ្ញាតឱ្យសមាជិក The post បណ្ណាល័យព្រឹទ្ធសភា…
បណ្ណាល័យព្រឹទ្ធសភា នឹងបើកដំណើរការផ្តល់សេវាសិក្សាស្រាវជ្រាវជូនសាធារណជនទូទៅ ដោយអនុញ្ញាតឱ្យសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជន អាចចូលសិក្សាស្រាវជ្រាវនៅបណ្ណាល័យជារៀងរាល់ថ្ងៃធ្វើការ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បញ្ជាក់ថា បណ្ណាល័យព្រឹទ្ធសភានឹងផ្តល់សេវាជូនសាធារណជន ២វេនក្នុងមួយថ្ងៃ ដោយវេនព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:០០នាទី និងវេនរសៀលចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៧:០០នាទី។
ការបើកផ្តល់សេវានេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជនក្នុងការសិក្សា ស្វែងយល់ និងស្រាវជ្រាវ។
គួរបញ្ជាក់ថា បណ្ណាល័យព្រឹទ្ធសភា គឺជាបណ្ណាល័យរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានសៀវភៅឯកសារសម្បូរបែប មិនថាទាក់ទងនឹងចំណេះដឹងទូទៅ ប្រវត្តិសាស្ត្រ ច្បាប់ សេដ្ឋកិច្ច និងនយោបាយ ជាដើម-ល-៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)