URSU9 សម្ពោធជាផ្លូវការនៅកម្ពុជា ...
/6a8d25715b4cd_1787635020_medium.png)
ملخص مفصل
URSU9 សម្ពោធជាផ្លូវការនៅកម្ពុជា ... ... ខណ ...
URSU9 សម្ពោធជាផ្លូវការនៅកម្ពុជា នាំមកនូវស្តង់ដារថ្មីនៃទឹករ៉ែធម្មជាតិ អាល់កាឡាំង
ភ្នំពេញ – ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ – ក្រុមហ៊ុន NIYUM TRADING CO., LTD. មានមោទនភាព ប្រារព្ធពិធីសម្ពោធជាផ្លូវការ ទឹករ៉ែធម្មជាតិអាល់កាឡាំងលំដាប់ព្រីមៀម URSU9 នៅ AEON Mall Phnom Penh ដែលជាការបោះជំហានដ៏សំខាន់មួយក្នុងការនាំយកម៉ាកទឹកពិសាដ៍ពេញនិយមមួយ ពីប្រទេស អេស្ប៉ាញមកកាន់ទីផ្សារកម្ពុជា។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើន ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមជំពូកថ្មីមួយក្នុងទីផ្សារទឹកពិសាដែលមាន គុណសម្បត្តិច្រើនចំពោះសុខភាពរាងកាយ និងសុខុមាលភាពទូទៅនៅកម្ពុជា។
ខណ:ពេលដែលប្រជាជនកម្ពុជាកាន់តែយកចិត្តទុកដាក់លើរបៀបរស់នៅប្រកបដោយសុខភាព URSU9 នាំមកនូវស្តង់ដារថ្មីកម្រិតខ្ពស់មួយទៀត សម្រាប់បំពេញតម្រូវការទឹកពិសាដែលមានគុណភាព ស័ក្តិសមសម្រាប់ ភាពសកម្មនៃជីវិតប្រចាំថ្ងៃ។ URSU9 មានប្រភពមកពីតំបន់ធម្មជាតិដែលត្រូវបានការពារយ៉ាងតឹងរឹងនៅឯ El Oso, Ávila ប្រទេសអេស្ប៉ាញ មានលក្ខណៈអាល់កាឡាំងតាមធម្មជាតិ pH9 និងសម្បូរសារធាតុរ៉ែដែលកើតមាន តាមធម្មជាតិ ដែលផ្តល់នូវរសជាតិទន់ ស្រស់ស្រាយ និងងាយស្រួលពិសា។
ទឹក URSU9 ត្រូវបានចម្រោះតាមស្រទាប់ថ្មភ្នំជ្រៅតាមធម្មជាតិអស់រយៈពេលរាប់ពាន់ឆ្នាំ ដែលរក្សាភាពបរិសុទ្ធ និងសមាសធាតុរ៉ែធម្មជាតិរបស់វា ។ ប្រភពធម្មជាតិដ៏ពិសេសនេះបានធ្វើឱ្យ URSU9 ក្លាយជាជម្រើសថ្មីមួយ សម្រាប់ទីផ្សារទឹកពិសាពិសាលំដាប់ព្រីមៀមដែលកំពុងតែទទួលបានការចាប់អារម្មណ៍នៅកម្ពុជា។
URSU9 ក៏ត្រូវបានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ និងមានកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ជាអ្នកតំណាងម៉ាក និងសហម្ចាស់ម៉ាក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ម៉ាក ចំពោះគុណភាព សមិទ្ធផល និងរបៀបរស់នៅដែលមានសុខភាពល្អ។ ការណែនាំ URSU9 មកកាន់ទីផ្សារកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ NIYUM TRADING ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់អ្នកប្រើប្រាស់កម្ពុជា តាមរយៈការភ្ជាប់អតិថិជនក្នុងស្រុក ជាមួយម៉ាក និងផលិតផលដែលមានគុណភាព និងទទួលបានការជឿទុកចិត្តខ្ពស់។
លោក ស៊ុន ហួត នាយកប្រតិបត្តិ NIYUM TRADING CO., LTD. បានមានប្រសាសន៍ថា៖ "ការសម្ពោធ URSU9 ដោយជោគជ័យ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងបេសកកម្មរបស់យើង ក្នុងការភ្ជាប់ម៉ាក ផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីសុខុមាលភាពប្រជាជនយើង មកកាន់កម្ពុជា។…
ជាច្រើន…
مطلع المقال، مقتطف من Sabay News. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (news.sabay.com.kh)