← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · កម្ពុជាថ្មី Kampuchea Thmey

ថ្ងៃទី១៦វិច្ឆិកា នាយករដ្ឋមន្ត្រីកាណាដា​នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ

نشره កម្ពុជាថ្មី Kampuchea Thmey · كمبوديا منذ 6 س
ថ្ងៃទី១៦វិច្ឆិកា នាយករដ្ឋមន្ត្រីកាណាដា​នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ
កម្ពុជាថ្មី Kampuchea Thmey

ملخص مفصل

នាយករដ្ឋមន្ត្រីកាណាដា ​លោក ម៉ាក ជូសេហ្វ ខានី នឹងផ្ដើមបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងភ្នំពេញ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ The post ថ្ងៃទី១៦វិច្ឆិកា…

នាយករដ្ឋមន្ត្រីកាណាដា ​លោក ម៉ាក ជូសេហ្វ ខានី នឹងផ្ដើមបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងភ្នំពេញ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា ធ្វើឡើងតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ កម្ពុជា និងកាណាដា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ម៉ាក ជូសេហ្វ ខានី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម។ក្រសួង បន្តឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់គ្នាមួយចំនួនដែលផ្ដោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ត្រូវបានរំពឹងថា នឹងមានការចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរនៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដាផងដែរ។ កិច្ចសហប្រតិបត្តិការនេះ ក្នុងបំណងជំរុញពាណិជ្ជកម្ម…

កម្ពុជាចាត់ទុកដំណើរទស្សនកិច្ចផ្លូវការនេះ ថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ដោយបានគូសបញ្ជាក់ចំណងមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់កម្លាំងរុញច្រានថ្មីមួយថែមទៀតសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៕

مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على កម្ពុជាថ្មី Kampuchea Thmey سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)

يستحق القراءة أيضًا