ក្រសួងការងារ និងសមាគមចិន CIEA ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញឧស្សាហកម្មបៃតង និងទាក់ទាញការវិនិយោគចិនមកកម្ពុជា

详细摘要
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី អេឡែន The post ក្រសួងការងារ និងសមាគមចិន CIEA…
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី អេឡែន (Lee Allen) ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា (CIEA) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីគំនិតផ្តួចផ្តើមក្នុងការស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងធនធានមនុស្ស ការផ្គូផ្គងការងារ ការផ្ទេរបច្ចេកវិទ្យា និងការជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង ក៏ដូចជាផលិតកម្មប្រកបដោយចីរភាពនៅកម្ពុជា។
នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លី អេឡែន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាគម CIEA ដែលបានដើរតួជា “ស្ពាន” សម្រាប់ភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន ក្នុងការជំរុញការលើកកម្ពស់ឧស្សាហកម្មកម្ពុជា និងកសាងប្រព័ន្ធខ្សែច្រវាក់ឧស្សាហកម្ម បង្កើតវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម ក៏ដូចជាការទាក់ទាញវិនិយោគ ជាពិសេសតាមរយៈសមាជិករបស់ខ្លួនជាង ១០០ សហគ្រាស ដែលក្នុងនោះក៏មានកិច្ចសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ។
ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញឧស្សាហកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា-ចិនក្នុងការជំរុញការបណ្តុះបណ្តាលតាមតម្រូវការរបស់សហគ្រាស ការអនុវត្តជាក់ស្តែងនៅក្នុងរោងចក្រ ការបណ្តុះបណ្តាលគ្រូបង្គោល និងការបង្កើតប្រព័ន្ធវាយតម្លៃជំនាញវិជ្ជាជីវៈ ព្រមទាំងពិភាក្សាអំពីការផ្គូផ្គងការងារ និងតម្រូវការកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម។ លើសពីនេះ លោក និងតំណាងក្រុមហ៊ុនចិនក៏បានពិភាក្សាលើកិច្ចសហការរវាងសហគ្រាសចិន និងកម្ពុជា, ការរៀបចំពិព័រណ៍ឧស្សាហកម្មចិននៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មបៃតង និងផលិតកម្មប្រកបដោយចីរភាព តាមរយៈការជំរុញការប្រើប្រាស់ថាមពលស្អាត ការគ្រប់គ្រង និងចម្រោះទឹកសំណល់ឧស្សាហកម្ម ការប្រើប្រាស់ធនធានឡើងវិញ ឧបករណ៍សន្សំសំចៃថាមពល សុវត្ថិភាព និងសុខភាពការងារ…
លោក លី អេឡែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រីចំពោះកិច្ចពិភាក្សាប្រកបផ្លែផ្កា និងបានបង្ហាញការកោតសរសើរចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដោយលោកបានគូសបញ្ជាក់ថា ក្នុងទស្សនៈអ្នកវិនិយោគចិន លោករដ្ឋមន្ត្រីត្រូវបានចាត់ទុកថា ជាឥស្សរជនមួយរូបដែលមានឥទ្ធិពលវិជ្ជមានក្នុងការជំរុញការវិនិយោគឱ្យមានភាពជោគជ័យ និងការអភិវឌ្ឍនៅកម្ពុជា។ លោកមានប្រសាសន៍ថា…
ទន្ទឹមនឹ…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)