← Volver a la portada
Asia · Actualidad general · DAP News

សម្តេចតេជោ ៖ សកម្មភាព លោក ម៉ាក្រុង នៅកម្ពុជា ...

Publicado por DAP News · Camboya hace 1 d
សម្តេចតេជោ ៖ សកម្មភាព លោក ម៉ាក្រុង នៅកម្ពុជា ...
DAP News

Resumen detallado

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សកម្មភាពនានារបស់លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនៅកម្ពុជា…

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សកម្មភាពនានារបស់លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនៅកម្ពុជា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងជំនួបទ្វេភាគីជាមួយលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចតេជោ មានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ដែលមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចជំនួបដែលជាជំនួបមួយទល់មួយរវាងសម្តេចតេជោ និងឯកឧត្តម ម៉ាក្រុងថា “សម្តេចតេជោបានលើកឡើងថា សកម្មភាពរបស់ឯកឧត្តមអេម៉ានុយអែល…

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សកម្មភាពនានារបស់លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនៅកម្ពុជា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងជំនួបទ្វេភាគីជាមួយលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចតេជោ មានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ដែលមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចជំនួបដែលជាជំនួបមួយទល់មួយរវាងសម្តេចតេជោ និងឯកឧត្តម ម៉ាក្រុងថា “សម្តេចតេជោបានលើកឡើងថា សកម្មភាពរបស់ឯកឧត្តមអេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជាពេលនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ ដោយប្រជាជនម្នាក់ៗមានការរំភើបនៅពេលឃើញប្រធានាធិបតីបារាំងទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ជាពិសេសនៅពេលលោកធ្វើដំណើរជាមួយស្រ្តីទី១នៅតាមដងផ្លូវនៅរាជធានីភ្នំពេញនៅមុខព្រះបរមរាជវាំង បង្ហាញពីការស្រឡាញ់ និងការជឿជាក់របស់ប្រជាជនខ្មែរចំពោះបារាំង” ។

ជាការឆ្លើយតបប្រធានាធិបតីបារាំង បានអះអាងថា លោកមានសេចក្តីរីករាយ និងមនោសញ្ចេតនាប្រកបដោយភាពស្និទ្ធស្នាល និងជឿទុកចិត្តចំពោះសម្តេចតេជោ ។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីររំពឹងថា នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌…

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)