រដ្ឋមន្រ្តីព័ត៌មាន ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ផ្សារភ្ជាប់ព្រះរាជសកម្មភាព ព្រះបរមតនកោដ្ឋ

Résumé détaillé
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌ មានមានប្រសាសន៍ថា ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ ជាលើកដំបូងនេះ…
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌ មានមានប្រសាសន៍ថា ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ ជាលើកដំបូងនេះ គឺបានផ្សារភ្ជាប់ទៅនឹងព្រះរាជសកម្មភាព របស់ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា ។
ក្នុងសន្និសីទ ក្រោយបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ គឺជាព្រឹត្តិការណ៍ដែលភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់កម្ពុជា ។
លោកថា “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ ក៏ភ្ជាប់ព្រះរាជចក្ខុវិស័យ របស់ព្រះបរមរតនកោដ្ឋ ទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិនិងការកសាងសន្តិភាព បង្ហាញថា ប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមនិងការបែកបាក់អាចងើបឡើងវិញ និងក្លាយជាទីកន្លែងសម្រាប់ការសន្ទនា មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ”។
រដ្ឋមន្រ្តីបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា គឺជាការបន្តព្រះរាជបេតិកភណ្ឌនៃព្រះបរមរតនកោដ្ឋនេះដែលនេះគឺជាការបង្ហាញពីកិត្យានុភាពជាតិ និងឱកាសពង្រឹងតួនាទីកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ។ សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីវិញ ឯកឧត្តមក៏បានបញ្ជាក់ដែរថដា ក៏ជាឱកាសក្នុងការពិចារណាឡើងវិញ អំពីតួនាទីរបស់ខ្លួន និងការកំណត់ទិសដៅថ្មីសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព។
ដោយឡែក សម្រាប់ពិភពលោក ក៏ត្រូវបានរដ្ឋមន្រ្តីបញ្ជាក់ទៀតថា ក៏ជាសារមួយទោះបីជាមានភាពខុសគ្នាខាងភូមិសាស្រ្ត ប្រវត្តិសាស្រ្ត វប្បធម៌ និងផលប្រយោជន៍ ក៏ដោយ ប៉ុន្តែប្រទេសនានានៅតែអាចជួបជុំគ្នា សន្ទនាគ្នានិងស្វែងរកដំណោះស្រាយរួមគ្នា៕
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)