← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

EU ជំរុញ​ឱ្យអ៊ីស្រាអែល​ បើកច្រក​ព្រំដែន​​ហ្គាហ្សា​ ដើម្បី​ដឹកជញ្ជូនជំនួយ​មនុស្សធម៌​ ដោយគ្មាន​ការរារាំង​

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 37 min
ទិដ្ឋ​ភាព​ នៅ​តំបន់​ហ្គាហ្សា​។ រូបភាព៖ AA
ទិដ្ឋ​ភាព​ នៅ​តំបន់​ហ្គាហ្សា​។ រូបភាព៖ AA · កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

កាល​ពី​ថ្ងៃសុក្រ​ សហភាព​អឺរ៉ុប​ ​បាន​អំពាវនាវ​ឱ្យអ៊ីស្រាអែល​ បើក​ច្រក​ព្រំដែនទាំង​អស់​ចូលទៅក្នុង​តំបន់ហ្គាហ្សាឡើង​វិញ និងអនុញ្ញាត​ឱ្យ​មាន​ការចែកចាយជំនួយ​មនុស្សធម៌​ជាបន្ទាន់ The…

កាល​ពី​ថ្ងៃសុក្រ​ ទី​១៣ ខែ​វិច្ឆិកា សហភាព​អឺរ៉ុប(EU)​ ​បាន​អំពាវនាវ​ឱ្យអ៊ីស្រាអែល​ បើក​ច្រក​ព្រំដែនទាំង​អស់​ចូលទៅក្នុង​តំបន់ហ្គាហ្សាឡើង​វិញ និងអនុញ្ញាត​ឱ្យ​មាន​ការចែកចាយជំនួយ​មនុស្សធម៌​ជាបន្ទាន់ គ្មានការ​រារាំង ដោយ​ព្រមានថា​ ស្ថានភាពរដូវរងា​កាន់តែអាក្រក់ទៅៗ ​ជា​ពិសេស​ការវាយ​ប្រហារដោយ​កម្លាំង​យោធា​ជាបន្ត​បន្ទាប់​ កំពុងធ្វើ​ឱ្យ​វិបត្តិមនុស្សធម៌​ក្នុង​តំបន់​ប៉ាឡេស្ទីន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ នេះបើតាម​ទីភ្នាក់​ងារ​សារព័ត៌មាន Anadolu ។

ក្នុងសេចក្តី​ថ្លែងការណ៍​មួយ សហភាព​អឺរ៉ុបបាន​សម្តែងការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ចំពោះ​វិបត្តិ​មនុស្សធម៌​ដ៏រ៉ាំរ៉ៃ និងបំផ្លិចបំផ្លាញ​ក្នុងតំបន់ហ្គា​ហ្សា ដោយ​និយាយ​ថា ទឹកជំនន់​ធ្ងន់ធ្ងរ និងស្ថានភាព​រដូវរងាបាន​ធ្វើឱ្យ​ស្ថានភាពរស់​នៅ​ប្រជាជនកាន់​តែ​អាក្រក់​ទៅៗ​។

ប្លុកនេះ​ក៏បានថ្កោលទោស​ ចំពោះ​ការវាយប្រហារ​តាមអាកាស​ថ្មីៗ​នេះ​ទៅលើមន្ទីរ​ពេទ្យ Nasser ដោយ​ពណ៌នាថា គួរឱ្យព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដោយ​ជំរុញ​ឱ្យ​​អ៊ីស្រាអែល​ឡគោរ​ព​ច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌​អន្តរជាតិ។

សេចក្តីថ្លែងការណ៍​បន្ថែម​៖ «​សហភាពអឺរ៉ុប​ គូសបញ្ជាក់​ពីតម្រូវការ​ក្នុងការគោរ​ពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌​អន្តរជាតិគ្រប់​ពេលវេលា​ ជា​ពិសេស​ការ​ការពារ​ជន​ស៊ីវិល ហេដ្ឋារចនា​សម្ព័ន្ធ​ជនស៊ីវិល បុគ្គលិក​ពេទ្យ និងសម្ភារៈ​បរិក្ខារ»។

សហភាពអឺរ៉ុបជំរុញ​ឱ្យ​អ៊ីស្រាអែល​ធានា​នូវជំនួយមនុស្សធម៌​ប្រកបដោយចីរភាព និងការ​គាំទ្រការស្តារឡើងវិញ ខណៈ​ក៏​អាចបើក​ផ្លូវ​​ឱ្យ​​អង្គការ​សហប្រជាជាតិ ភ្នាក់ងារ និងអង្គការមនុស្សធម៌របស់ខ្លួន រួមទាំងអង្គការ​មិនមែនរដ្ឋាភិបាល​ដំណើរ​ការ​បាន។

សហភាព​អឺរ៉ុប ​ក៏បានអំពាវនាវ​ឱ្យអ៊ីស្រាអែល​ គោរពតាម​កាតព្វកិច្ច​របស់ខ្លួន​ក្រោមច្បាប់​មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរ​ជាតិ ខណៈ​សង្កត់ធ្ងន់ថា​ ជំនួយ​ត្រូវតែប្រើប្រាស់​សម្រាប់តែគោលបំណង​សន្តិភាពប៉ុណ្ណោះ មិនត្រូវបង្វែរដោយ​ក្រុម​ប្រដាប់អាវុធ​ឡើយ។ ការវាយ​ប្រហារ​យោធា​បាន​បន្តមួយឆ្នាំ​ បន្ទាប់ពី​បទ​ឈប់​បាញ់ត្រូវបាន​ប្រកាស ​ស្រប​ពេល​ការរឹតបន្តឹង​លើការ​ចូលប្រើ​ប្រាស់ រួមចំណែកដល់​ការខ្វះខាត​ការផ្គត់ផ្គង់​ចាំបាច់ រួមទាំង​ជម្រកគ្រប់​គ្រាន់ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)