ក្រុម Vigor Apex បង្កើតកំណត់ត្រាមិនចាញ់សោះ ដើម្បីឈ្នះជើងឯក MPL-KH រដូវកាលទី១១

ملخص مفصل
ក្រុមកីឡាអេឡិចត្រូនិក Vigor Apex បានក្លាយជាម្ចាស់ជើងឯកលីគកីឡាអេឡិចត្រូនិកអាជីព MPL Cambodia រដូវកាលទី១១ The post ក្រុម Vigor Apex បង្កើតកំណត់ត្រាមិនចាញ់សោះ ដើម្បីឈ្នះជើងឯក MPL-KH…
ក្រុមកីឡាអេឡិចត្រូនិក Vigor Apex បានក្លាយជាម្ចាស់ជើងឯកលីគកីឡាអេឡិចត្រូនិកអាជីព MPL Cambodia រដូវកាលទី១១ បន្ទាប់ពីបានយកឈ្នះក្រុម Team Flash KH ដោយលទ្ធផល ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជ័យជម្នះនេះពិតជាស័ក្តិសមសម្រាប់ Vigor Apex ក្នុងការក្លាយជាម្ចាស់ជើងឯករដូវកាលនេះ ដោយសារពួកគេបានបង្ហាញសមត្ថភាពយ៉ាងល្អឥតខ្ចោះ តាំងពីដើមរដូវកាលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ពួកគេបានបង្កើតស្ថិតិថ្មី ដោយមិនស្គាល់ពាក្យថាបរាជ័យសោះក្នុងរដូវកាលនេះ។ នៅវគ្គវិលជុំសន្សំពិន្ទុ ពួកគេបានឈ្នះទាំង ៩ ប្រកួត ដើម្បីឈរនៅកំពូលតារាង។
នៅវគ្គខ្វែង Upper Bracket Semifinals ក្រុម Vigor Apex បានយកឈ្នះក្រុម TNR Esports ដោយលទ្ធផល ៣-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានក្រុមចំនួន ៣ ចុងក្រោយ។ នៅវគ្គនេះ ពួកគេបានយកឈ្នះក្រុម Team Flash KH ដោយលទ្ធផល ៣-០ ម្តងទៀត ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ជាចុងក្រោយ ពួកគេបានយកឈ្នះក្រុម Team Flash KH ជាថ្មី ដោយលទ្ធផល ៤-២ ដើម្បីគ្រងជើងឯក។
សម្រាប់ការក្លាយជាម្ចាស់ជើងឯកនេះ ក្រុម Vigor Apex ទទួលបានពានរង្វាន់ ១ គ្រឿង មេដាយមាស និងប្រាក់រង្វាន់ចំនួន ១៦,០០០ ដុល្លារ ព្រមទាំងទទួលបានសិទ្ធិតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម Team Flash KH ដែលទទួលបានប្រាក់រង្វាន់ ៨,០០០ ដុល្លារ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម TNR Esports ដែលទទួលបានប្រាក់រង្វាន់ ៥,០០០ ដុល្លារ។
ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងក្រោមអធិបតីភាពលោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
សូមបញ្ជាក់ថា ក្រុម Vigor Apex នឹងតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ MCT SEA 2026 នៅខែធ្នូខាងមុខ ដើម្បីប្រជែងយកកៅអីទៅប្រកួតជើងឯកក្លិបពិភពលោក M8 World Championship នៅប្រទេសតួកគី។ ការចាប់ឆ្នោតបែងចែកពូលសម្រាប់ព្រឹត្តិការណ៍ MCT SEA បានធ្វើរួចរាល់ហើយ ដោយក្រុមកម្ពុជាស្ថិតនៅពូល C ជាមួយក្រុម Falcon Esports របស់ប្រទេសមីយ៉ាន់ម៉ា និងក្រុម Bacon Time របស់ប្រទេសសិង្ហបុរី៕
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)