បេសកជនអាមេរិក ជួប ហ្សេលេនស្គី នៅអៀរឡង់ ក្រោយចរចាជាមួយលោក ពូទីន ...

Résumé détaillé
បេសកជនអាមេរិក លោក ចារ៉េដ ឃូស្ន័រ (Jared Kushner) និងលោក ស្ទីវ វីតខូហ្វ (Steve Witkoff) បានជួបពិភាក្សាជាថ្មីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)…
បេសកជនអាមេរិក លោក ចារ៉េដ ឃូស្ន័រ (Jared Kushner) និងលោក ស្ទីវ វីតខូហ្វ (Steve Witkoff) បានជួបពិភាក្សាជាថ្មីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងម៉ូស្គូ ត្រឹមតែមួយថ្ងៃ ក្រោយពីកិច្ចពិភាក្សាថ្មីៗ ក្នុងគោលបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានបញ្ចប់នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
បច្ចុប្បន្ន បេសកជនទាំងពីររូបកំពុងស្ថិតនៅទីក្រុងឌុយប្លីន (Dublin) ប្រទេសអៀរឡង់ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky)។ ចំណែកលោក វីតខូហ្វ បានឱ្យដឹងថា កិច្ចចរចាត្រីភាគីជុំថ្មីមួយ ត្រូវបានព្រមព្រៀងរួចហើយជាមួយលោក ពូទីន។
ទោះជាយ៉ាងណា សញ្ញានៃភាពតានតឹងបន្ថែមបានលេចឡើង ខណៈលោក ហ្សេលេនស្គី បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ថា យោធាអ៊ុយក្រែនកំពុងប្រឈមមុខជាថ្មី នឹងការរឹតត្បិតជាប្រព័ន្ធលើសេវាផ្កាយរណបយោធាកម្រិតខ្ពស់ Starshield របស់ប្រព័ន្ធ Starlink ដែលធ្វើឱ្យទីក្រុងកៀវ ជួបការលំបាកក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលប្រើម៉ាស៊ីនយន្តហោះរបស់រុស្ស៊ី។
កិច្ចចរចាសន្តិភាពនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបានកំណត់ថា ផ្តោតសំខាន់លើការរៀបចំកិច្ចព្រមព្រៀងសន្តិសុខនៅអឺរ៉ុប សម្រាប់ស្ថានភាពក្រោយសង្គ្រាម។ ទោះជាយ៉ាងណា ដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមដែលផ្ទុះឡើង ក្រោយរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ នៅតែហាក់ដូចជាស្ថិតនៅឆ្ងាយនៅឡើយ។
ការលើកឡើងរបស់ប្រធានាធិបតី លោក ពូទីន និងមន្ត្រីវិមានក្រឹមឡាំង បង្ហាញថា ជំហររបស់រុស្ស៊ីចំពោះសង្គ្រាមនេះមិនមានការផ្លាស់ប្តូរនោះទេ។ ជាពិសេស ការទាមទាររបស់ទីក្រុងម៉ូស្គូពាក់ព័ន្ធនឹងទឹកដី និងការរក្សាអព្យាក្រឹតភាពរបស់អ៊ុយក្រែន នៅតែមានទំហំធំលើសពីអ្វីដែលទីក្រុងកៀវ អាចទទួលយកបាន។
លោក វីតខូហ្វ បាននិយាយថា មេដឹកនាំអឺរ៉ុប នឹងចូលរួមក្នុងកិច្ចចរចាជុំបន្ទាប់ផងដែរ។ លោកបានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី ក្រោយជួបលោក ពូទីន នៅវិមានក្រឹមឡាំងថា៖ «អឺរ៉ុបជាដៃគូរបស់យើង ហើយវាមានសារៈសំខាន់សម្រាប់យើងដែលមានពួកគេចូលរួម»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក អែនឌី បឺនហាំ (Andy Burnham) ធ្លាប់បានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់ព្រីតថេន លោក ចូណាថាន ផូវែល (Jonathan Powell) នឹងចូលរួមក្នុងកិច្ចពិភាក្សានៅទីក្រុងឌុយប្លីន ជាមួយលោក ហ្សេលេនស្គី លោក វីតខូហ្វ…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)



