Eisenkot រិះគន់ ណេតាន់យ៉ាហ៊ូ លើយុទ្ធនាការ រើសអើងពូជសាសន៍ ប្រឆាំងនឹងពលរដ្ឋ អ៊ីស្រាអែល ដើមកំណើតប៉ាឡេស្ទីន

Résumé détaillé
បេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Gadi Eisenkot បានចោទប្រកាន់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា បានជំរុញឱ្យមានយុទ្ធនាការមួយ The post…
បេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Gadi Eisenkot បានចោទប្រកាន់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា ជំរុញឱ្យមានយុទ្ធនាការមួយ ពោរពេញដោយការរើសអើងពូជសាសន៍ និងអំពើហិង្សា ប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីនក្នុងប្រទេសអ៊ីស្រាអែល អំឡុងពេលបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
លោក Eisenkot បង្ហោះសារដ៏វែងមួយលើបណ្តាញសង្គម កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ដោយនិយាយអំពីស្ថានការណ៍ថ្មីៗ ក្នុងប្រទេសអ៊ីស្រាអែល។
លោក Eisenkot សរសេរលើបណ្តាញសង្គម X ថា៖ «ពលរដ្ឋអារ៉ាប់ នៅអ៊ីស្រាអែលមានចំនួន ២១ ភាគរយនៃចំនួនប្រជាជនសរុប។ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតមក ពួកគេប្រឈមនឹងយុទ្ធនាការរើសអើងពូជសាសន៍ និងហិង្សា ក្នុងគោលបំណងបដិសេធភាពស្របច្បាប់។ យុទ្ធនាការនេះ ត្រូវបានជំរុញដោយនាយករដ្ឋមន្ត្រីកំពុងកាន់តំណែង និងបក្ខពួករបស់លោក ដោយសារហេតុផលនយោបាយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺជាអ្នកដឹកនាំសម្រាប់ពលរដ្ឋទាំងអស់ រួមទាំងអ្នកដែលមិនបានបោះឆ្នោតឱ្យលោកផងដែរ។ ពលរដ្ឋអារ៉ាប់នៅអ៊ីស្រាអែល គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ការប៉ុនប៉ងធ្វើឱ្យពួកគេក្លាយជាក្រុម នៅដាច់ដោយឡែកពីសង្គម និងការមួលបង្កាច់ពួកគេទាំងក្រុម គឺជាសកម្មភាពប្រឆាំងនឹងរដ្ឋ»។
ចំពោះការបោះឆ្នោតនៅអ៊ីស្រាអែល កាលពីថ្ងៃទី២៧ ខែតុលា សម្ព័ន្ធគណបក្សចំនួន ៤ របស់ លោក Eisenkot ទទួលបានអាសនៈចំនួន ៤៨ ខណៈប្លុកស្តាំនិយម និងក្រុមសាសនារបស់ លោក ណេតាន់យ៉ាហ៊ូ ទទួលបាន ៥៣ អាសនៈ។
លទ្ធផលនេះធ្វើឱ្យភាគីទាំងពីរ មិនទទួលបានអាសនៈគ្រប់ចំនួន ៦១ ដើម្បីបង្កើតសំឡេងភាគច្រើន នៅក្នុងសភានោះទេ។ គណបក្សនានា ដឹកនាំដោយជនជាតិអារ៉ាប់ តំណាងឱ្យពលរដ្ឋប៉ាឡេស្ទីន នៅអ៊ីស្រាអែល បានឈ្នះអាសនៈចំនួន ១៩ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។
លើសពីនេះ មេដឹកនាំចាំផ្ទះរូបនេះ ក៏បានរិះគន់ ចំពោះគណបក្សនយោបាយដឹកនាំដោយជនជាតិអារ៉ាប់ម្តងហើយម្តងទៀត ដែលបដិសេធមិនហៅក្រុមហាម៉ាសថា ជា «ក្រុមភេរវកម្ម» បន្ទាប់ពីមានការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ទោះបីជាមេដឹកនាំនៃគណបក្សទាំងនោះសុទ្ធតែថ្កោលទោសការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសក៏ដោយ។
លោក Eisenkot សង្កត់ធ្ងន់៖ «គេអាចនឹងមិនយល់ស្រប ជាមួយតំណាងគណបក្សអារ៉ាប់នានា…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)


