ព្រឹត្តិការណ៍បើកកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា កំពុងទាក់ទាញប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិជាច្រើន

ملخص مفصل
សារព័ត៌មានអន្តរជាតិជាច្រើន មានដូចជា AP, Reuters, ABC News, Al Jazeera, France 24 និង Anadolu ជាដើម បានចុះផ្សាយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(OIF) ដែលកម្ពុជា
ការបើកព្រឹត្តិការណ៍ជាប្រត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនិ លើកទី២០ នាថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ បានទាក់ទាញការចុះផ្សាយពីសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ជាមួយគ្នានេះ ទិដ្ឋភាពដែលស្ថិតចំកណ្តាលនៃការចាប់អារម្មណ៍នោះ គឺការចាប់គ្នាបើកកម្មវិធី ដែលជាការបង្ហាញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រធានាធិបតិបារាំង លោកម៉ានូអែល ម៉ាក្រុង សម្តេចធិបតិហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី អ្នកស្រី Louise Mushikiwabo។
តួយ៉ាង ទីភ្នាក់ងារ និងសារព័ត៌មានអន្តរជាតិជាច្រើន មានដូចជា AFP, AP, Reuters, ABC News, Al Jazeera, France 24 និង Anadolu ជាដើម បានចុះផ្សាយពីកិច្ចប្រជុំកំពូលរបស់សហគមន៍និយាយភាសាបារាំងមួយនេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «រួមគ្នាបង្កើតសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ បានប្រមូលផ្តុំតំណាងមកពីរដ្ឋ រដ្ឋាភិបាលសមាជិក និងសមាជិកសហការីចំនួន ៩០ រួមទាំងអ្នកសង្កេតការណ៍មកពីអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង។
កិច្ចប្រជុំហ្វ្រង់កូហ្វូនី ក៏ផ្តល់ឱកាសដល់សមាជិកនានាក្នុងការធ្វើឱ្យការងាររបស់អង្គការនេះមានភាពរស់រវើកឡើងវិញ កំណត់អាទិភាពនៃកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងតំបន់ផ្សេងៗគ្នា។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងសម័យប្រជុំពេញអង្គលើកទី៤៨ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ ក៏មានអង្គភាពសារព័ត៌មានចំនួន៣០៣អង្គភាព មកពីជាង៤០ប្រទេស បានចុះឈ្មោះចូលយកព័ត៌មានផងដែរ សរុបស្មើនឹងប្រមាណ១ ៣៦៧នាក់។ ក្នុងចំណោមអ្នកចុះឈ្មោះយកព័ត៌មានទាំងអស់ មានប្រព័ន្ធផ្សព្វផ្សាយជាតិចំនួន១១៧អង្គភាព ដែលមានចំនួន៦៧៦នាក់។ ចំណែកស្ថាប័នអន្តរជាតិមានចំនួន១៨៦ស្ថាប័ន ដោយមានអ្នកសារព័ត៌មានចំនួន៤២១នាក់។
អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងឆ្នាំ១៩៧០ ដោយថ្នាក់ដឹកនាំសំខាន់ៗចំនួន ៤រូប៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (កម្ពុជា) លោក Léopold Sédar Senghor (សេណេហ្គាល់) លោក Hamani Diori (នីហ្សេ) និង លោក Habib Bourguiba (ទុយនីស៊ី) ហើយបានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួន នៅឆ្នាំ១៩៨៦ ។
សម្រាប់ប្រទេសកម្ពុជា…
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)



