← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

រដ្ឋមន្ត្រី ថោ ជេដ្ឋា​៖ ការពង្រឹងអភិបាលកិច្ចទឹក ជាគន្លឹះសំខាន់ដើម្បីធានាសន្តិសុខទឹក និងភាពធន់អាកាសធាតុ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 8 min
រដ្ឋមន្ត្រី ថោ ជេដ្ឋា​៖ ការពង្រឹងអភិបាលកិច្ចទឹក ជាគន្លឹះសំខាន់ដើម្បីធានាសន្តិសុខទឹក និងភាពធន់អាកាសធាតុ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

រដ្ឋមន្ត្រីក្រសួងធនធានទឹក​ បញ្ជាក់នូវភាពចាំបាច់ក្នុងការពង្រឹងអភិបាលកិច្ចទឹក ដែលជាគន្លឹះដ៏សំខាន់ ដើម្បីធានាបានសន្តិសុខទឹក និងភាពធន់អាកាសធាតុ The post រដ្ឋមន្ត្រី ថោ ជេដ្ឋា​៖…

ថ្លែងក្នុងពិធីបើកកិច្ចសន្ទនាស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រឹងអភិបាលកិច្ចទឹក ដែលជាគន្លឹះដ៏សំខាន់ ដើម្បីធានាបានសន្តិសុខទឹក និងភាពធន់នឹងអាកាសធាតុ។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងថា ទឹកគឺជាធនធានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ហើយការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ជាកត្តាចាំបាច់បំផុត ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្រាប់លោករដ្ឋមន្ត្រី ការពង្រឹងអភិបាលកិច្ចទឹកមិនមែនគ្រាន់តែជាការកែលម្អប្រព័ន្ធរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ធានាបាននូវសន្តិសុខទឹក ការអភិវឌ្ឍសេដ្ឋកិច្ច ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងកិច្ចសន្ទនាស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជា ដែលបានរៀបចំនៅថ្ងៃនេះ ក្រោមប្រធានបទ «ការពង្រឹងអភិបាលកិច្ចទឹកនៅថ្នាក់ក្រោមជាតិ» លោករដ្ឋមន្ត្រី ក៏បានលើកឡើងនូវចំណុចអាទិភាពសំខាន់ចំនួន៣ សម្រាប់ជាមូលដ្ឋានក្នុងកិច្ចពិភាក្សា ដោយទី១ គឺផ្ដោតលើការពង្រឹងការតភ្ជាប់រវាងផែនការថ្នាក់ជាតិ និងការអនុវត្តនៅថ្នាក់ក្រោមជាតិ ទី២ ការពង្រឹងការសម្របសម្រួល និងគណនេយ្យភាពរបស់ស្ថាប័នពាក់ព័ន្ធ។ រីឯមូលដ្ឋានទី៣ គឺការពង្រឹងសមត្ថភាពស្ថាប័ន ធនធានមនុស្ស ចំណេះដឹង និងភាពជាដៃគូ។

លោកបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសន្ទនានេះនឹងបង្កើតបាននូវការយល់ដឹងរួម អនុសាសន៍ច្បាស់លាស់ និងផែនការសកម្មភាពបន្ត ដោយមានការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

គួរជម្រាបថា ពិធីបើកកិច្ចសន្ទនាស្ដីពីអភិបាលកិច្ចទឹកនៅកម្ពុជាឆ្នាំ២០២៦នេះ ក៏មានការចូលរួមពីសំណាក់លោក ដេរីក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

ក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង ការពង្រឹងសមត្ថភាព និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)