ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិក ទទួលមរណភាព ភ្លាមៗ ក្នុងវ័យ ៦៦ឆ្នាំ

Résumé détaillé
ប្រទេសរុស្ស៊ី ទទួលដំណឹងដ៏សោកសៅ ដោយឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំសហរដ្ឋអាមេរិក លោក Alexander Darchiev បានទទួលមរណភាពក្នុងវ័យ The post ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិក…
ប្រទេសរុស្ស៊ី ទទួលដំណឹងដ៏សោកសៅ ដោយឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំសហរដ្ឋអាមេរិក លោក Alexander Darchiev បានទទួលមរណភាពក្នុងវ័យ ៦៦ ឆ្នាំ នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៦។
ដ្បិតលោកត្រូវប្រកាសថា ទទួលមរណភាពភ្លាមៗ ប៉ុន្តែទូរទស្សន៍ RT បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova ដែលបញ្ជាក់ថា អ្នកការទូតជាន់ខ្ពស់រូបនេះ ចែកឋានដោយសារ «ជំងឺរ៉ាំរ៉ៃ» ប៉ុន្តែមិនប្រាប់ថា ជាជំងឺអ្វីទេ។
លោក Darchiev កើតក្នុងឆ្នាំ ១៩៦០ និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរដ្ឋ Lomonosov Moscow ក្នុងឆ្នាំ ១៩៨៣ ហើយបន្ទាប់ពីចូលបម្រើការងារផ្នែកការទូត ក្នុងឆ្នាំ ១៩៩២ លោកបានចំណាយពេលពេញមួយអាជីពរបស់ខ្លួន លើជំនាញទំនាក់ទំនងអាមេរិកខាងជើង។
ក្នុងនាមជា អ្នកការទូតដ៏លេចធ្លោ និងជាអ្នកជំនាញដ៏ឆ្នើមម្នាក់ លើកិច្ចការសហរដ្ឋអាមេរិក, ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ លោកបានបំពេញការងារ និងកាន់កាប់តួនាទីជាច្រើន ដូចជា៖
លោក Darchiev ត្រូវបានប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន តែងតាំងជាអគ្គរដ្ឋទូត ប្រចាំសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ ២០២៥ ដោយជំនួសលោក Anatoly Antonov ដែលការតែងតាំងនោះ កើតឡើងទន្ទឹមគ្នា នឹងការចាប់ផ្តើមរឹតចំណងការទូតរវាងវិមានគ្រឹមឡាំង និងរដ្ឋបាលលោក ដូណាល់ ត្រាំ ឡើងវិញ ក្រោយទំនាក់ទំនង ធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មក។
យ៉ាងណា មុនពេលចូលកាន់តំណែងនៅទីក្រុងវ៉ាស៊ីនតោន លោក Darchiev បានដឹកនាំគណៈប្រតិភូរុស្ស៊ី ក្នុងអំឡុងពេលចរចានាខែកុម្ភៈ ឆ្នាំ ២០២៥ ជាមួយមន្ត្រីអាមេរិកនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ហើយបុរសម្នាក់នេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចាដោះដូរអ្នកទោសជាន់ខ្ពស់នាពេលកន្លងមកផងដែរ ដូចជា Brittney Griner, Paul Whelan និង Viktor Bout៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




