← Back to front page
Asia · General news · កម្ពុជាថ្មី Kampuchea Thmey

ប្រធានាធិបតី​បារាំង​រំលឹក បើ​វិស័យ AI កំណត់​ដោយ​ប៉ូល​ពីរ នោះ​ពិភពលោក​នឹង​ក្លាយ​ជា​ត្រឹមតែអ្នកប្រើប្រាស់ប៉ុណ្ណោះ

Published by កម្ពុជាថ្មី Kampuchea Thmey · Cambodia 6 h ago
ប្រធានាធិបតី​បារាំង​រំលឹក បើ​វិស័យ AI កំណត់​ដោយ​ប៉ូល​ពីរ នោះ​ពិភពលោក​នឹង​ក្លាយ​ជា​ត្រឹមតែអ្នកប្រើប្រាស់ប៉ុណ្ណោះ
កម្ពុជាថ្មី Kampuchea Thmey

Detailed summary

ពី​វេទិកា FrancoTech ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង The post ប្រធានាធិបតី​បារាំង​រំលឹក បើ​វិស័យ AI កំណត់​ដោយ​ប៉ូល​ពីរ…

ពី​វេទិកា FrancoTech ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​លើក​ឡើង​ពី​តួនាទី​របស់​អង្គការ Francophonie ក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដោយ​លោក​កត់​សម្គាល់​ថា លំហនៃនវានុវត្តន៍ និងសេរីភាព គួរ​ជៀសវាងការប្រកួតប្រជែងរវាងមហាអំណាច​ប៉ូលពីរ។

នៅក្នុងព្រឹត្តិការណ៍ FrancoTech លើកទី២ លោកថា ពិភព​ហ្វ្រង់កូហ្វូនី គឺជា​លំហដ៏ល្អ​បំផុត​សម្រាប់​ស្វែងរកដំណោះស្រាយ និង​ធ្វើការស្រាវជ្រាវប្រកបដោយសេរីភាព ដើម្បីចែក​រំលែក​តម្លៃ និង​បង្កើត​គុណតម្លៃបន្ថែមរួមគ្នា។

លោកបានរំលឹកអ្វីដែលបានធ្វើឡើងទាក់ទងនឹង AI ដោយបញ្ជាក់ថា ប្រសិន​បើវិស័យ AI ត្រូវ​បាន​កំណត់​ដោយក្រុមប្រទេសនិយាយភាសាអង់គ្លេស (Anglo-Saxon) ឬកើត​មាន​ការប្រកួតប្រជែង​រវាង​មហាអំណាចពីរប៉ូល (សហរដ្ឋអាមេរិក និងចិន) នោះ​ពិភពលោក​នឹងក្លាយ​ជា​ត្រឹមតែអ្នក​ប្រើ​ប្រាស់​ ប៉ុណ្ណោះ។

លោកថា Francophonie ត្រូវតែគោរពនូវពហុភាសានិយម និងបង្កើតប្រព័ន្ធអេកូឡូស៊ី AI ផ្ទាល់ខ្លួន ដើម្បី​បើក​ទីផ្សារចំហ រកស៊ីទៅវិញទៅមក និងដោះស្រាយបញ្ហារួមគ្នា។

បើ​តាម​មេដឹកនាំ​បារាំង​រូប​នេះ សហគមន៍នេះរួបរួមគ្នាដោយគុណតម្លៃរួម រួមមាន ការគោរពច្បាប់​អន្តរជាតិ ការជឿជាក់លើសេរីភាពក្នុងការធ្វើជំនួញ ការជឿជាក់លើវិទ្យាសាស្ត្រ និងកិច្ច​សហប្រតិបត្តិការ​ពហុភាគី។

លោកបានប្រៀបធៀបសហគមន៍នេះទៅនឹងស្មារតីកាលពី ៦០ ឆ្នាំមុន ដែលពិភពលោក​បង្កើត​ចលនា​មិនចូលបក្សសម្ព័ន្ធ។ នៅក្នុងសតវត្សរ៍ទី ២១ នេះ Francophonie និង FrancoTech គឺជាសំ​ឡេង​ទី ៣ ដ៏​សំខាន់ ដែល​មិនរណបឬចូលបក្សសម្ព័ន្ធជាមួយមហាអំណាចណាមួយឡើយ ប៉ុន្តែ​រក្សា​ឯករាជ្យភាព បើកចំហ និងគោរពតម្លៃរបស់ខ្លួន៕

Opening of the article, excerpted from កម្ពុជាថ្មី Kampuchea Thmey. To read the rest, open the article on the publisher's site.

Read the full article on កម្ពុជាថ្មី Kampuchea Thmey Sign in to save

MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (www.kampucheathmey.com)