ប្រធានាធិបតីបារាំងរំលឹក បើវិស័យ AI កំណត់ដោយប៉ូលពីរ នោះពិភពលោកនឹងក្លាយជាត្រឹមតែអ្នកប្រើប្រាស់ប៉ុណ្ណោះ

ملخص مفصل
ពីវេទិកា FrancoTech ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង The post ប្រធានាធិបតីបារាំងរំលឹក បើវិស័យ AI កំណត់ដោយប៉ូលពីរ…
ពីវេទិកា FrancoTech ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងពីតួនាទីរបស់អង្គការ Francophonie ក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដោយលោកកត់សម្គាល់ថា លំហនៃនវានុវត្តន៍ និងសេរីភាព គួរជៀសវាងការប្រកួតប្រជែងរវាងមហាអំណាចប៉ូលពីរ។
នៅក្នុងព្រឹត្តិការណ៍ FrancoTech លើកទី២ លោកថា ពិភពហ្វ្រង់កូហ្វូនី គឺជាលំហដ៏ល្អបំផុតសម្រាប់ស្វែងរកដំណោះស្រាយ និងធ្វើការស្រាវជ្រាវប្រកបដោយសេរីភាព ដើម្បីចែករំលែកតម្លៃ និងបង្កើតគុណតម្លៃបន្ថែមរួមគ្នា។
លោកបានរំលឹកអ្វីដែលបានធ្វើឡើងទាក់ទងនឹង AI ដោយបញ្ជាក់ថា ប្រសិនបើវិស័យ AI ត្រូវបានកំណត់ដោយក្រុមប្រទេសនិយាយភាសាអង់គ្លេស (Anglo-Saxon) ឬកើតមានការប្រកួតប្រជែងរវាងមហាអំណាចពីរប៉ូល (សហរដ្ឋអាមេរិក និងចិន) នោះពិភពលោកនឹងក្លាយជាត្រឹមតែអ្នកប្រើប្រាស់ ប៉ុណ្ណោះ។
លោកថា Francophonie ត្រូវតែគោរពនូវពហុភាសានិយម និងបង្កើតប្រព័ន្ធអេកូឡូស៊ី AI ផ្ទាល់ខ្លួន ដើម្បីបើកទីផ្សារចំហ រកស៊ីទៅវិញទៅមក និងដោះស្រាយបញ្ហារួមគ្នា។
បើតាមមេដឹកនាំបារាំងរូបនេះ សហគមន៍នេះរួបរួមគ្នាដោយគុណតម្លៃរួម រួមមាន ការគោរពច្បាប់អន្តរជាតិ ការជឿជាក់លើសេរីភាពក្នុងការធ្វើជំនួញ ការជឿជាក់លើវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការពហុភាគី។
លោកបានប្រៀបធៀបសហគមន៍នេះទៅនឹងស្មារតីកាលពី ៦០ ឆ្នាំមុន ដែលពិភពលោកបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ។ នៅក្នុងសតវត្សរ៍ទី ២១ នេះ Francophonie និង FrancoTech គឺជាសំឡេងទី ៣ ដ៏សំខាន់ ដែលមិនរណបឬចូលបក្សសម្ព័ន្ធជាមួយមហាអំណាចណាមួយឡើយ ប៉ុន្តែរក្សាឯករាជ្យភាព បើកចំហ និងគោរពតម្លៃរបស់ខ្លួន៕
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)