AngkorMilk ដាក់សម្ពោធឱ្យប្រើប្រាស់ អគារសិក្សាដែលទើបជួសជុលរួចរាល់ នៅសាលាបឋមសិក្សាតាំងរបង ក្នុងឱកាសខួប ១០ឆ្នាំ

ملخص مفصل
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង ២បន្ទប់សាលាបឋមសិក្សាតាំងរបង ដែលទើបបានជួសជុលរួចរាល់ និងពីធីគម្រប់ខួប ១០ឆ្នាំដែល…
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង ២បន្ទប់សាលាបឋមសិក្សាតាំងរបង ដែលទើបបានជួសជុលរួចរាល់ និងពីធីគម្រប់ខួប ១០ឆ្នាំដែល AngkorMilk មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធធ្វើទ្បើង ក្រោមវត្តមានចូលរួមពីសំណាក់ លោក ឈួន ឈុំ អភិបាលនៃគណៈអភិបាលរងស្រុកឪរ៉ាល់ លោក Ta Duy Tung អគ្គនាយកក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ព្រមទាំងអាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស។
សូមបញ្ជាក់ថា ក្រុមហ៊ុន AngkorMilk គឺជារោងចក្រផលិតទឹកដោះគោមុនគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដោយបានបំពាក់នូវគ្រឿងម៉ាស៊ីនទំនើប និងស្វ័យប្រវត្តិជាមួយបច្ចេកវិទ្យាចុងក្រោយពីប្រទេសស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក។
លើសពីនេះរោងចក្រនេះគ្រប់គ្រងការផលិតតាមស្តង់ដារជាតិ និងអន្តរជាតិយ៉ាងតឹងរឹង រួមមានប្រព័ន្ធគ្រប់គ្រងគុណភាព ISO, ប្រព័ន្ធសុវត្ថិភាពចំណីអាហារ FSSC 22000, HACCP និងប្រព័ន្ធគ្រប់គ្រងច្រវ៉ាក់ផលិតកម្មល្អ (GMP) ដើម្បីធានាបាននូវផលិតផលដែលមានសុវត្ថិភាព និងគុណភាពខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានបង្កើតការងារជូនបុគ្គលិកជាង ៦០០ នាក់ គាំទ្រដល់អាជីវករក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥០,០០០ នាក់ (ជាអ្នកចែកចាយបន្ត អ្នកលក់ដុំ និងរាយទូទាំងប្រទេស) និងមានអតិថិជនប្រើប្រាស់ប្រចាំឆ្នាំជាង ៣លាននាក់។
ជាងនេះទៅទៀត ក្រុមហ៊ុនបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការបង់ពន្ធចូលថវិកាជាតិប្រមាណ ៨២ លានដុល្លារអាមេរិក។ ក្នុងនាមជាការតបស្នងសងគុណដល់សង្គមជាតិ និងដោយជឿជាក់ថាគ្មានការវិនិយោគណាល្អប្រសើរជាងការវិនិយោគលើការអប់រំកុមារ និងអ្នកជំនាន់ក្រោយនោះឡើយ ក្រុមហ៊ុនបានជ្រើសរើសការកសាង និងជួសជុលអគារសិក្សានេះឡើង ដើម្បីជាទីកន្លែងបង្កើតក្តីសុបិន ចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគត។
ឈានចូលដល់ជំពូកថ្មីនៃវត្តមានរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុន AngkorMilk បានប្តេជ្ញាចិត្តបន្តពង្រីកការ វិនិយោគបន្ថែមទៀត ក្រោមការសហការណ៍ពីរាជរដ្ឋាភិបាល តាមរយៈគម្រោងវិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលមានស្តង់ដារខ្ពស់ និងទំនើប។ គម្រោងនេះមិនត្រឹមតែជួយអភិវឌ្ឍសមត្ថភាពប្រជាពលរដ្ឋក្នុងស្រុក និងពង្រឹងវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការនាំចូល ទឹកដោះគោពីបរទេស…
مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)