← Retour à la une
Asie · Actualité générale · DAP News

លោក សុខ សូកេន ៖ សមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច ជាមូលនិធិដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងពង្រឹងសាមគ្គីភាពក្នុងស្ថាប័ន

Publié par DAP News · Cambodge il y a 27 min
លោក សុខ សូកេន ៖ សមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច ជាមូលនិធិដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងពង្រឹងសាមគ្គីភាពក្នុងស្ថាប័ន
DAP News

Résumé détaillé

ភ្នំពេញ៖ សមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច គឺជាមូលនិធិមួយដ៏មានសារៈសំខាន់សម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងពង្រឹងចំណងមិត្តភាព…

ភ្នំពេញ៖ សមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច គឺជាមូលនិធិមួយដ៏មានសារៈសំខាន់សម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងស្ថាប័នទាំងមូល។ នេះគឺជាការគូសបញ្ជាក់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអធិការកិច្ច។ ជាមួយគ្នានេះ លោកបានផ្តល់អនុសាសន៍ណែនាំយ៉ាងសំខាន់ៗ ឱ្យបន្តពិនិត្យពិភាក្សាលើសកម្មភាពការងារ ការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព ការឧបត្ថម្ភគាំទ្រ និងការចូលរួមបំពេញភារកិច្ចឱ្យបានពេញលេញ ស្របតាមលក្ខន្តិកៈសមាគមសង្គហមិត្តភាព ដើម្បីបង្កើននូវទំនុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងសមាជិក…

ភ្នំពេញ៖ សមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច គឺជាមូលនិធិមួយដ៏មានសារៈសំខាន់សម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងស្ថាប័នទាំងមូល។

នេះគឺជាការគូសបញ្ជាក់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអធិការកិច្ច។

ជាមួយគ្នានេះ លោកបានផ្តល់អនុសាសន៍ណែនាំយ៉ាងសំខាន់ៗ ឱ្យបន្តពិនិត្យពិភាក្សាលើសកម្មភាពការងារ ការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព ការឧបត្ថម្ភគាំទ្រ និងការចូលរួមបំពេញភារកិច្ចឱ្យបានពេញលេញ ស្របតាមលក្ខន្តិកៈសមាគមសង្គហមិត្តភាព ដើម្បីបង្កើននូវទំនុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃសមាគមផងដែរ៕

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)