ថៃស្នើចិនជំរុញពាណិជ្ជកម្ម និងការវិនិយោគ ខណៈពន្លឿនគម្រោងផ្លូវដែកតភ្ជាប់ប្រទេសទាំង២

ملخص مفصل
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានស្នើឱ្យប្រទេសចិនពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគជាមួយថៃ The post ថៃស្នើចិនជំរុញពាណិជ្ជកម្ម និងការវិនិយោគ…
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានស្នើឱ្យប្រទេសចិនពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគជាមួយថៃ ខណៈជំរុញគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ប្រទេសទាំង២ ដោយកំណត់គោលដៅបើកដំណើរការដំណាក់កាលទី១ នៅឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃសៅរ៍។
ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាធុរកិច្ចរវាងលោក អានុទីន និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង នៅទីក្រុងបាងកក ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញជាង ២០០ នាក់ មកពីប្រទេសទាំង២ អំឡុងទស្សនកិច្ចផ្លូវការរបស់លោក លី នៅប្រទេសថៃ។
ក្នុងជំនួបនោះ លោក អានុទីន បានស្នើឱ្យប្រទេសទាំង ២ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មពីការផ្លាស់ប្ដូរទំនិញធម្មតា ទៅជាភាពជាដៃគូដែលមានការរៀបចំផែនការ និងវិនិយោគរួម ដើម្បីបង្កើតឱកាសធុរកិច្ច និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន។ ជាពិសេស លោកបានជំរុញឱ្យភាគីទាំង២ ពន្លឿនការដាក់ឱ្យអនុវត្តពិធីសារធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0)។
ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ លោក អានុទីន បានបញ្ជាក់ថា រដ្ឋាភិបាលថៃមានគោលដៅបញ្ចប់ការសាងសង់ និងបើកដំណើរការផ្លូវដែកល្បឿនលឿនចិន-ថៃ ដំណាក់កាលទី១ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទី២ នឹងត្រូវបន្តរៀបចំ ដើម្បីពង្រីកការតភ្ជាប់រវាងថៃ ឡាវ និងចិន។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។
នាយករដ្ឋមន្រ្តីថៃដដែល បានលើកឡើងពីគោលដៅរបស់ប្រទេសក្នុងការក្លាយជាមូលដ្ឋានវិនិយោគសម្រាប់ក្រុមហ៊ុនចិន ដែលចង់ពង្រីកទីផ្សារទៅកាន់តំបន់អាស៊ាន ដោយយល់ថា ទីតាំងភូមិសាស្ត្ររបស់ថៃអាចជួយតភ្ជាប់ទីផ្សារចិនជាមួយអាស៊ាន និងទីផ្សារអន្តរជាតិ។
ជាមួយគ្នានោះ លោក អានុទីន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅថៃ ដោយបង្ហាញថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៦ ក្រុមហ៊ុនចិនបានដាក់ពាក្យស្នើសុំការលើកទឹកចិត្តវិនិយោគជិត ៥០០ គម្រោង ដែលជាចំនួនខ្ពស់ជាងប្រទេសដទៃ និងស្មើនឹងជាង ១/៣ នៃគម្រោងវិនិយោគបរទេសសរុប។
វិស័យដែលថៃចង់ទាក់ទាញការវិនិយោគ និងបង្កើនកិច្ចសហការជាមួយចិន រួមមានរថយន្តអគ្គិសនី កសិកម្ម និងឧស្សាហកម្មម្ហូបអាហារ។ ចំពោះវិស័យរថយន្តអគ្គិសនី លោក អនុទីន ចង់ឱ្យក្រុមហ៊ុនផលិតរថយន្តចិនដែលមានមូលដ្ឋានផលិតកម្មនៅថៃ បង្កើនការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ដើម្បីជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សមត្ថភាពផលិតសម្រាប់ការនាំចេញ។
ចំណែកក្នុងវិស័យកសិកម្ម…
ដោយឡែក…
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)