← Volver a la portada
Asia · Actualidad general · DAP News

បារាំង ផ្ដល់ជំនួយ ជាង ២០០លានដុល្លារ ក្នុងវិស័យថាមពលកម្ពុជា

Publicado por DAP News · Camboya hace 38 min
បារាំង ផ្ដល់ជំនួយ ជាង ២០០លានដុល្លារ ក្នុងវិស័យថាមពលកម្ពុជា
DAP News

Resumen detallado

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីរ៉ែនិងថាមពល បានឱ្យដឹងថា បារាំង បាបផ្ដល់ជំនួយជាង ២០០លានដុល្លារ ក្នុងវិស័យថាមពលកម្ពុជា ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក កែវ រតនៈ…

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីរ៉ែនិងថាមពល បានឱ្យដឹងថា បារាំង បាបផ្ដល់ជំនួយជាង ២០០លានដុល្លារ ក្នុងវិស័យថាមពលកម្ពុជា ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក កែវ រតនៈ បានសរសេររៀបរាប់ យ៉ាងដូច្នេះថា «ជំនួយ បារាំង មកវិស័យថាមពលជាង ២០០លានដុល្លារ និងការចុះហត្ថលេខា សិក្សាសមិទ្ធិលទ្ធភាព វិនិយោគរួមរវាង ក្រុមហ៊ុនបារាំង EDF និងក្រុមហ៊ុនរដ្ឋកម្ពុជា EDC លើគម្រោងវារីអគ្គិសនី ៦០០ មេហ្គាវ៉ាត់ថ្មីនៅខេត្តកោះកុង តម្លៃប៉ាន់ស្មានចន្លោះពី ៧០០-៩០០លានដុល្លារ ដែលជាផលប្រយោជន៍ថ្មី បន្ថែមធំមួយនៅថ្ងៃអនាគត ទាំងអស់នេះបានមក​ ដោយសារភាពជាម្ចាស់ផ្ទះរបស់កម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត»៕

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)