← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · Sabay News

តម្លៃ ប្រេងឆៅបន្តឡើងថ្លៃបន្ទាប់ពី ...

نشره Sabay News · كمبوديا منذ 58 ي
តម្លៃ ប្រេងឆៅបន្តឡើងថ្លៃបន្ទាប់ពី ...
Sabay News

ملخص مفصل

តម្លៃប្រេងឆៅបន្តឡើងថ្លៃនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា បន្ទាប់ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត

តម្លៃ​ប្រេងឆៅបន្តឡើងថ្លៃបន្ទាប់ពី​បំពង់បង្ហូរប្រេងអារ៉ាប៊ីសាអូឌីត​រងការបំផ្លាញ

តម្លៃប្រេងឆៅបន្តឡើងថ្លៃនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា បន្ទាប់ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត បានធ្វើឱ្យបំពង់បង្ហូរប្រេង East-West Pipeline ផ្អាកដំណើរការ និងបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ Reuters។

តាម Reuters តម្លៃប្រេង Brent បានកើនឡើង ១,២៤ ដុល្លារ ឬ ១,១៨% ដល់ ១០៦,៩៣ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងអាមេរិក West Texas Intermediate (WTI) កើនឡើង ១,២៩ ដុល្លារ ឬ ១,២៤% ដល់ ១០២,៦៥ ដុល្លារក្នុងមួយបារ៉ែល។

ការកើនឡើងនេះកើតឡើងបន្ទាប់ពីក្រុម Houthi ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនលើមូលដ្ឋានទ័ពអាកាស Khamis Mushait នៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីត។ ក្រុមនេះអះអាងថា ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតនៅយេម៉ែន។

មុននេះ ការវាយប្រហារកាលពីថ្ងៃសុក្រ ដែលអារ៉ាប៊ីសាអូឌីតចោទថាពាក់ព័ន្ធនឹងក្រុមប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ពីអ៊ីរ៉ាក់ បានធ្វើឱ្យបំពង់បង្ហូរប្រេង East-West Pipeline ត្រូវផ្អាក។ បំពង់នេះមានសារៈសំខាន់សម្រាប់អារ៉ាប៊ីសាអូឌីត ព្រោះវាអាចបញ្ជូនប្រេងប្រហែល ៤លានបារ៉ែលក្នុងមួយថ្ងៃ ទៅកាន់កំពង់ផែ Yanbu នៅសមុទ្រក្រហម ដោយជៀសវាងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ ចំនួននេះស្មើប្រហែល ៤% នៃការផ្គត់ផ្គង់ប្រេងពិភពលោក។

អ្នកជួញដូរប្រេងកំពុងតាមដានយ៉ាងដិតដល់ថា តើបំពង់បង្ហូរប្រេងនេះនឹងអាចដំណើរការឡើងវិញនៅពេលណា។ ប្រសិនបើការផ្អាកអូសបន្លាយ អារ៉ាប៊ីសាអូឌីតអាចប្រឈមនឹងការថយចុះសមត្ថភាពនាំចេញប្រេងយ៉ាងខ្លាំង ដោយសារស្តុកនៅកំពង់ផែ Yanbu អាចគ្រប់គ្រាន់សម្រាប់ការនាំចេញត្រឹមប្រហែល ៥ទៅ៧ថ្ងៃ។

ជាមួយគ្នានេះ ចរាចរណ៍នាវាដឹកទំនិញឆ្លងកាត់ ច្រកសមុទ្រ Hormuz ក៏បានធ្លាក់ចុះដែរ។ ចុងសប្តាហ៍កន្លងទៅ ចំនួននាវាឆ្លងកាត់មានតិចជាង ១០នាវាក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងមធ្យមប្រហែល ១៤នាវាក្នុងមួយថ្ងៃក្នុងរយៈពេល១០ថ្ងៃមុន។ មុនពេលសង្គ្រាមផ្ទុះឡើង ច្រកនេះជាផ្លូវដឹកជញ្ជូនប្រហែល មួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក។

អ្នកវិភាគព្រមានថា ប្រសិនបើការរំខានដល់បំពង់បង្ហូរប្រេងអារ៉ាប៊ីសាអូឌីត និងច្រក Hormuz បន្តអូសបន្លាយ តម្លៃប្រេងអាចកើនឡើងបន្ថែមទៀត ដែលនឹងបង្កើនសម្ពាធលើតម្លៃថាមពល អតិផរណា និងសេដ្ឋកិច្ចពិភពលោក៕

អាសយដ្ឋាន អគារ​លេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស…

مطلع المقال، مقتطف من Sabay News. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على Sabay News سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (news.sabay.com.kh)