ទីក្រុងប៉េកាំង អះអាងថា ចិន អាមេរិក និងរុស្ស៊ី មានទំនួលខុសត្រូវយ៉ាងសំខាន់ ចំពោះសន្តិភាពពិភពលោក

详细摘要
ទីក្រុងប៉េកាំងថ្លែងនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា នេះ ថា ប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី មានទំនួលខុសត្រូវដ៏សំខាន់ ចំពោះសន្តិភាព និងស្ថិរភាពពិភពលោក។ The post…
ទីក្រុងប៉េកាំងលើកឡើងនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ថា ប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី មានទំនួលខុសត្រូវដ៏សំខាន់ ចំពោះសន្តិភាព និងស្ថិរភាពពិភពលោក ខណៈការថ្លែងរបស់ប្រទេសចិន ធ្វើឡើង មុនពេលកិច្ចប្រជុំកំពូលត្រីភាគីរវាងមេដឹកនាំប្រទេសទាំងបី ដែលនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ ហើយក៏ជាព្រឹត្តិការណ៍មួយ មិនធ្លាប់មានពីមុនមក។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទទួលស្វាគមន៍សមភាគីរុស្ស៊ី និងអាមេរិក គឺលោក វ្ល៉ាឌីមៀ ពូទីន និង លោក ដូណាល់ ត្រាំ នៅទីក្រុង Shenzhen នៅថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning លើកឡើងថា៖ «កិច្ចប្រជុំនេះ នឹងក្លាយជាជំនួបផ្ទាល់មុខលើកដំបូងបំផុត រវាងប្រមុខរដ្ឋប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក»។
កិច្ចប្រជុំកំពូលត្រីភាគី នឹងប្រព្រឹត្តទៅក្រៅកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ដោយមានប្រទេសជាសមាជិកចំនួន ២១ នៅឆ្នាំនេះ ហើយប្រទេសចិន គឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។
លោកស្រី Mao ប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំងថា៖ « ប្រធានាធិបតីទាំងបីរូប នឹងធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ លើបញ្ហាការការពារសន្តិភាពពិភពលោក និងលើកកម្ពស់ស្ថិរភាពយុទ្ធសាស្ត្រ ក្នុងទំនាក់ទំនងរវាងប្រទេសធំៗ ហើយនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ»។
លោកស្រីបន្ត៖ «ប្រទេសទាំងបី គឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសទាំងបីរបស់យើងបានប្រយុទ្ធរួមគ្នា ដើម្បីទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំងនឹងហ្វាស៊ីសនិយម លើពិភពលោក។ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ប្រទេសទាំងបីមានទំនួលខុសត្រូវដ៏សំខាន់ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកល ព្រមទាំងលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក»។
លោកស្រីបន្ថែម៖ «ការពង្រឹងការទំនាក់ទំនង ការគ្រប់គ្រងភាពខុសគ្នា និងការរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព គឺបម្រើដល់ផលប្រយោជន៍របស់ប្រទេសទាំងបី ឆ្លើយតបទៅនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិ ហើយនឹងរួមចំណែកដល់ស្ថិរភាពកាន់តែប្រសើរឡើង ក្នុងស្ថានភាពអន្តរជាតិ ព្រមទាំងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត»៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)