សម្ដេចតេជោ៖ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាង កម្ពុជានិងបារាំង

ملخص مفصل
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោក អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron ប្រធានាធិបតីបារាំង…
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោក អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron ប្រធានាធិបតីបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា និងចូលរួមក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុក បានគួសបញ្ជាក់ថា «ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនានា ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម…
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោក អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron ប្រធានាធិបតីបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា និងចូលរួមក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុក បានគួសបញ្ជាក់ថា «ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនានា ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងការអភិវឌ្ឍ»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ជំនួបនិងសកម្មភាពការទូត ក្នុងដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានរំពឹងថា នឹងរួមចំណែកបើកឱកាសថ្មីៗ សម្រាប់ផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនង កម្ពុជា-បារាំង ឱ្យកាន់តែរីកចម្រើនថែមទៀត៕
مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)


