លោក Xi Jinping ផ្ញើសារលិខិត អបអរសាទរខួប១២០ឆ្នាំនៃការបង្កើតសកលវិទ្យាល័យ Jinan

Résumé détaillé
ថ្ងៃទី១៦ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន…
ថ្ងៃទី១៦ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសារលិខិតអបអរសាទរខួប១២០ឆ្នាំនៃការបង្កើតសកលវិទ្យាល័យJinan និងសម្តែងការជូនពរចំពោះគ្រូបង្រៀន និស្សិត បុគ្គលិកនិងអតីតនិស្សិតគ្រប់រូបនៃសាលារៀននេះ។
លោកXi Jinpingបានលើកឡើងថា នៅចំណុចចាប់ផ្តើមថ្មី សង្ឃឹមថា សកលវិទ្យាល័យJinanនឹងចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈចិនក្នុងយុគសម័យថ្មីជាការណែនាំ បន្តវេនប្រពៃណីសេហ្នាជាតិ ប្រកាន់ខ្ជាប់នូវការអប់រំដ៏មានលក្ខណៈពិសេសរបស់ខ្លួន បង្កើនការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងដែលមកពីតំបន់ហុងកុង ម៉ាកាវនិងតៃវ៉ាន់ ដើម្បីផ្សព្វផ្សាយវប្បធម៌ចិន ជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិននិងបរទេស ព្រមទាំងលើកកម្ពស់គុណភាពនៃការអប់រំនិងការបង្រៀនជាបន្តបន្ទាប់ ដើម្បីរួមចំណែកថ្មីចំពោះការប្រមូលផ្តុំកម្លាំងកាយនិងកម្លាំងចិត្តរបស់ជនជាតិចិននៅក្រៅប្រទេស និងការជំរុញដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន៕
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)



