← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · TVK

មន្រ្តីជំនាញ ...

نشره TVK · كمبوديا منذ 5 ي
មន្រ្តីជំនាញ ...
TVK

ملخص مفصل

ខេត្តរតនគិរី ៖ ឯកឧត្តម តឹក សាលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានថ្មី ក្នុងខេត្តរតនគិរី…

ខេត្តរតនគិរី ៖ ឯកឧត្តម តឹក សាលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានថ្មី ក្នុងខេត្តរតនគិរី ដោយមានការចូលរួមពីប្រតិភូក្រសួងបរិស្ថាន និងឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី និងក្រុមការងាររដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

ព្រលានយន្តហោះថ្មីនេះ មានទីតាំងនៅស្រុកលំផាត់ ខេត្តរតនគិរី គម្រោងនេះ គ្រោងសាងសង់ លើផ្ទៃដីជាង ១,៩០៥ ហិកតា ដើម្បីតភ្ជាប់ទេសចរណ៍ខេត្តភូមិភាគឦសាន និងការដោះដូរពាណិជ្ជកម្មក្នុង និងក្រៅស្រុកផងដែរ។

ក្រោយបញ្ចប់ព្រលានយន្តហោះនេះ ខេត្តភូមិភាគឦសានមួយនេះ នឹងអាចកើនចំនួនភ្ងៀវទេសចរ និងវិនិយោគិន ដែលកន្លងមក កត្តារយៈចម្ងាយ ធ្វើឱ្យភ្ងៀវទេសចរ និងអ្នកវិនិយោគ ពុំសូវចាប់អារម្មណ៍នឹងខេត្តនេះទេ។

ខេត្តភាគឦសាននេះមានវិស័យសំខាន់ៗសម្រាប់ទាក់ទាញការវិនិយោគដូចជា៖ វិស័យធនធានរ៉ែ, វិស័យទេសចរណ៍ និងវិស័យកសិកម្ម៕

مطلع المقال، مقتطف من TVK. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على TVK سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.tvk.gov.kh)