← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

នាយករដ្ឋមន្រ្តីកម្ពុជា៖ កម្ពុជាអាចដើរតួនាទីជាមជ្ឈ​មណ្ឌល​កណ្ដាល តភ្ជាប់​ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុរួមគ្នា

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 6 小时前
នាយករដ្ឋមន្រ្តីកម្ពុជា៖ កម្ពុជាអាចដើរតួនាទីជាមជ្ឈ​មណ្ឌល​កណ្ដាល តភ្ជាប់​ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុរួមគ្នា
កម្ពុជាថ្មី Kampuchea Thmey

详细摘要

ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈក៏ត្រូវតែមានលក្ខណៈដូចគ្នាដែរ ពោលគឺមានភាពរឹងមាំ... The post នាយករដ្ឋមន្រ្តីកម្ពុជា៖ កម្ពុជាអាចដើរតួនាទីជាមជ្ឈ​មណ្ឌល​កណ្ដាល…

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានបំណងក្លាយជាប្រទេសច្រកទ្វារហិរញ្ញវត្ថុ ដើម្បីផ្សារភ្ជាប់ប្រទេសអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងសមាជិកអាស៊ាន តាមរយៈគំនិតផ្ដួចផ្ដើមនេះ កម្ពុជាក៏អាចដើរតួនាទីជាមជ្ឈមណ្ឌលកណ្ដាល ដែលធុរកិច្ច នៃបណ្ដាប្រទេសហ្វ្រង់កូហ្វូន និងអាស៊ាន អាចប្រើប្រាស់គោលដៅសម្រាប់សាកល្បង និងតភ្ជាប់ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុរួមគ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ឆ្នាំ ២០២៦» នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះថា ជាងមួយពាន់ឆ្នាំមុន បុព្វបុរសយើងបានកសាងប្រាសាទបាគង ដែលជាប្រាសាទដ៍អស្ចារ្យមួយក្នុងចំណោមប្រសាទដំបូងៗ បង្អស់​នៅតំបន់អង្គរបច្ចុប្បន្ននេះ ដែលធនាគារជាតិនៃកម្ពុជា បានយកឈ្មោះដូចគ្នា មកដាក់ជាប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា ដែលមិនមែនជារឿងចៃដន្យនោះទេ វប្បធម៌អង្គរបានកសាង​ដើម្បីអោយមានភាពរឹងមាំ និងគង់វង្សយូរអង្វែង។

សម្ដេចធិបតីបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈក៏ត្រូវតែមានលក្ខណៈដូចគ្នាដែរ ពោលគឺមានភាពរឹងមាំ បើកចំហ និងបម្រើផលប្រយោជន៍ដល់មនុស្សគ្រប់រូប។

សព្វថ្ងៃនេះ ប្រព័ន្ធបាគង បានជួយសម្រួលដល់ប្រព័ន្ធលំហូរ ទំនុកចិត្ត និងការទូទាត់ប្រាក់ នៅទីក្រុង តាមជនបទ និងឆ្លងកាត់ព្រំដែនផង តាមរយៈការប្រើ QR Code ដ៍សាមញ្ញមួយ ទេសចរអាចទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនបានយ៉ាងងាយស្រួល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សម្ព័ន្ធនិយោ​ជក​ហ្វ្រង់កូហ្វូនី គឺសមាគមហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ ភាសារបារាំងបានផ្សារភ្ជាប់រវាងយើងទាំងអស់គ្នា ជាយូរមកហើយ តាមរយៈវប្បធម៌ និងការអប់រំ ថ្ងៃនេះភាសារបារាំង​ អាចជួយអោយយើងកាន់តែខិតជិតគ្នា ថែមទៀត តាមរយៈបច្ចេកទេសឌីជីថល។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការមានភាសាររួមមួយ នឹងជំរុញការផ្លាស់ប្ដូរ ជំរុញឱ្យទីផ្សារ​កាន់តែខិតជិតចូលគ្នា ជំរុញឱ្យយើងកាន់តែយល់គ្នា ជំរុញការកសាងភាពជាដៃគូ និងជំរុញឱ្យយើងអាចធ្វើការរួមគ្នា ពីទ្វីបមួយទៅទ្វីបមួយទៀត។

ទីផ្សារអ្នកប្រើប្រាស់ភាសារបារាំងជិត ៤០០ លាននាក់ គឺជាឱកាសដ៍សំបូរបែបសម្រាប់សហគ្រាសដែលចាប់ផ្ដើមបង្កើតថ្មី។

ភាសារបារាំងមានអ្នកប្រើប្រាស់ជាង ៣៩៦ លាននាក់ និងត្រូវបានចាត់ថ្នាក់ជាភាសារដែលគេនិយាយច្រើនជាងគេទី៤ នៅលើពិភពលោក។

សម្ដេចបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលត្រូវតែផ្សារភ្ជាប់ជាមួយមនុស្សគ្រប់រូប…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)