← 返回首页
亚洲 · 综合新闻 · Sabay News

តម្លៃប្រេងធ្លាក់ជាង ១ ...

来源:Sabay News · 柬埔寨 14 天前
តម្លៃប្រេងធ្លាក់ជាង ១ ...
Sabay News

详细摘要

តម្លៃប្រេងពិភពលោកបានធ្លាក់ចុះជាង ១% ក្នុងការជួញដូរដំបូងនៅអាស៊ី ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ខណៈមន្ត្រីអ៊ីរ៉ង់ និងកាតាបបន្តកិច្ចចរចាឈាន​ដល់ថ្ងៃទី៣ ដើម្បីស្វែងរកកិច្ចព្រម ...

តម្លៃប្រេងធ្លាក់ជាង ១% ខណៈកិច្ចចរចាបន្តស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅ​តែមាន

តម្លៃប្រេងពិភពលោកបានធ្លាក់ចុះជាង ១% ក្នុងការជួញដូរដំបូងនៅអាស៊ី ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ខណៈមន្ត្រីអ៊ីរ៉ង់ និងកាតាបបន្តកិច្ចចរចាឈាន​ដល់ថ្ងៃទី៣ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៊ីស្រាអែល។ ការបន្តកិច្ចការទូតបានបន្ធូរបន្ថយការព្រួយបារម្ភមួយចំនួនអំពីការកើនឡើងនៃជម្លោះ និងការរំខានដល់ការផ្គត់ផ្គង់ប្រេង។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters នៅ​ព្រឹក​ថ្ងៃទី​២ ខែ​វិច្ឆិកា នេះ​។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៥៩ ដុល្លារ ឬ ១,៤% មកនៅ ១១១,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ១,៥៦ ដុល្លារ ឬ ១,៥% មកនៅ ១០២,៥៦ ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិភាគបានពន្យល់ថា ការធ្លាក់ចុះនេះជាការកែតម្រូវតម្លៃបន្ទាប់ពីប្រេងបានឡើងខ្លាំងកាលពីសប្តាហ៍មុន។ ក្តីសង្ឃឹមថាកិច្ចចរចាអាចមានវឌ្ឍនភាព និងការមិនមានការកើនឡើងធ្ងន់ធ្ងរនៃសកម្មភាពយោធាកាលពីចុងសប្តាហ៍ បានជួយបន្ធូរបន្ថយសម្ពាធលើទីផ្សារក្នុងរយៈពេលខ្លី។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា កិច្ចពិភាក្សាជាមួយអ្នកសម្របសម្រួលកាតាកំពុងបន្ត ហើយអ៊ីរ៉ង់ត្រៀមខ្លួនសម្រាប់ទាំងការទូត និងការការពារខ្លួន។ ទោះជាយ៉ាងណា ទីផ្សារនៅតែប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការកើនឡើងភាពតានតឹងក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។

ការវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរតាមច្រកសមុទ្រ Hormuz នៅតែបង្កើនថ្លៃដឹកជញ្ជូន និងថ្លៃថាមពលពិភពលោក។ ការរំខានលើផ្លូវដឹកជញ្ជូនសំខាន់នេះ និងភាពមិនច្បាស់លាស់នៃសង្គ្រាមនៅតែជាកត្តាធំដែលអាចជំរុញតម្លៃប្រេងឱ្យប្រែប្រួល។

អាសយដ្ឋាន អគារ​លេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ

Sabay Digital Corporation ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល និង​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ព័ត៌មាន​បន្ថែម

文章开头,摘自Sabay News。如需阅读全文,请前往媒体网站。

在 Sabay News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (news.sabay.com.kh)

推荐阅读