← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · DAP News

សម្តេចតេជោ ៖ ក្នុងនាមស្ត្រីខ្មែរដំបូង គេដឹកនាំរដ្ឋសភា សម្តេច ឃួន សុដារីជាឥស្សរជនដឹកនាំស្ត្រីដ៏ឆ្នើម

نشره DAP News · كمبوديا منذ 22 د
សម្តេចតេជោ ៖ ក្នុងនាមស្ត្រីខ្មែរដំបូង គេដឹកនាំរដ្ឋសភា សម្តេច ឃួន សុដារីជាឥស្សរជនដឹកនាំស្ត្រីដ៏ឆ្នើម
DAP News

ملخص مفصل

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាស្ត្រីខ្មែរដំបូងគេ ដែលដឹកនាំស្ថាប័នរដ្ឋសភា សម្តេច ឃួន សុដារី…

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាស្ត្រីខ្មែរដំបូងគេ ដែលដឹកនាំស្ថាប័នរដ្ឋសភា សម្តេច ឃួន សុដារី គឺជាឥស្សរជនដឹកនាំស្ត្រីដ៏ឆ្នើមរបស់កម្ពុជា។

ក្នុងសារលិខិតជូនពរសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងពិធីចម្រើនជន្មាយុនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចតេជោមានប្រសាសន៍ថា សម្តេច ឃួន សុដារី គឺជាឥស្សរជនដឹកនាំស្ត្រីដ៏ឆ្នើម មានវីរភាពដ៏ឧត្តុង្គឧត្តម ពោរពេញដោយភាពប៉ិនប្រសប់ មានឆន្ទៈ មនសិការខ្ពស់ មានភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងលក្ខណៈសម្បត្តិដ៏វិសេសវិសាល ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ និងប្រជាជន។

សម្តេចតេជោបន្តថា ក្នុងនាមជាស្ត្រីខ្មែរដំបូងគេដែលដឹកនាំស្ថាប័នរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី បានបង្ហាញនូវគុណសម្បត្តិយ៉ាងធំធេងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបង្រួបបង្រួមជាតិ ការពង្រឹងការទូតសភា និងការលើកកម្ពស់សមភាពយេនឌ័រយ៉ាងសកម្ម ។

សម្តេចធិបតីបញ្ជាក់ថា ថ្មីៗ កន្លងមកនេះ ព្រឹទ្ធសភា និងរដ្ឋសភា បានរួមគ្នារៀបចំដោយ ជោគជ័យយ៉ាងត្រចះត្រចង់ នូវសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលការណ៍នេះ បានបង្ហាញពីការពង្រីកពង្រឹងតួនាទី និងឥទ្ធិពលការទូតរបស់អង្គនីតិប្បញ្ញត្តិកម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោ ថែមមួយកម្រិតទៀត៕

مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على DAP News سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)