សម្តេចធិបតី ចាត់ទុកជាឯកត្តកម្មថ្មីមួយសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការចុះហត្ថលេខាមានចំនួនច្រើន រហូតដល់២៩ រវាង កម្ពុជា-បារាំង

ملخص مفصل
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកជាឯកត្តកម្មថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧…
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកជាឯកត្តកម្មថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនច្រើនរហូតដល់ចំនួន២៩ រវាងកម្ពុជា និងបារាំង ដែលគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន។ ក្នុងសន្និសីទសារព័ត៌មានរួមលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ភាពជាដៃគូរវាងកម្ពុជា និងបារាំង គឺជាសក្ខីភាពបង្ហាញឱ្យឃើញថា បណ្តាប្រទេសទាំងអស់ ទោះតូចឬធំក្តី សុទ្ធតែអាចធ្វើការរួមគ្នាក្នុងនាមជាដៃគូស្មើមុខស្មើមាត់ ដើម្បីស្តារជំនឿទុកចិត្ត…
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកជាឯកត្តកម្មថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនច្រើនរហូតដល់ចំនួន២៩ រវាងកម្ពុជា និងបារាំង ដែលគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន។
ក្នុងសន្និសីទសារព័ត៌មានរួមលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ភាពជាដៃគូរវាងកម្ពុជា និងបារាំង គឺជាសក្ខីភាពបង្ហាញឱ្យឃើញថា បណ្តាប្រទេសទាំងអស់ ទោះតូចឬធំក្តី សុទ្ធតែអាចធ្វើការរួមគ្នាក្នុងនាមជាដៃគូស្មើមុខស្មើមាត់ ដើម្បីស្តារជំនឿទុកចិត្ត និងពហុភាគីនិយម ព្រមទាំងរួមចំណែកដោះស្រាយបញ្ហារួមគ្នា និងលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
សម្ដេចធិបតី បន្ដថា ក្នុងជំនួបពិភាក្សាជាមួយ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថ្នាក់ដឹកនាំទាំងពីរ បានកំណត់នូវអាទិភាពសម្រាប់ «ភាពជាដៃគូកម្រិតថ្មី» ដែលនឹងក្លាយជាត្រីវិស័យតម្រង់ទិសសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង នាពេលអនាគត។ ភាពជាដៃគូនេះ ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខសកល និងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «យើងស្វាគមន៍ចំពោះសេចក្តីប្រកាសនយោបាយរួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន។ នេះគឺជាឯកត្តកម្មថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនច្រើនជាមួយនឹងដៃគូក្នុងពេលតែមួយ»៕
مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)